នោះៗ! បើចង់បាន អតីតតារាឆ្នើមរបស់ Real Madrid ម្នាក់នេះ PSG ត្រូវចំណាយលុយយ៉ាងហោចណាស់…..

  • ព្រហស្បតិ៍ ២១ ឧសភា, ២០២០ ១៦:៣០
បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវចំណាយប្រាក់យ៉ាងហោចណាស់ចំនួន ៥០លានអឺរ៉ូ ដើម្បីអន្ទងចិត្តក្លិប AC Milan ឲ្យលក់ខ្សែការពារឆ្វេង Theo Hernandez នេះបើតាមសេចក្ដីរាយការណ៍។
កីឡាករTheo Hernandez
នាយកប្រតិបត្តិរបស់ PSG លោក Leonardo ហាក់មិនមានភាពលាក់លៀមចំពោះការចាប់អារម្មណ៍ទៅលើអតីតខ្សែការពារឆ្វេងរបស់ Real Madrid ដែលមានតម្លៃខ្លួនត្រឹម ២០លានអឺរ៉ូប៉ុណ្ណោះ កាលពីរដូវក្ដៅឆ្នាំមុន។ យ៉ាងណាមិញ សម្រាប់ទីផ្សារលើកនេះ តម្លៃខ្លួនដល់ទៅ ៣០លាអឺរ៉ូ ទៅហើយសម្រាប់ Theo Hernandez ត្រូវបានបដិសេធ។បើតាម Calciomercato បានចុះផ្សយកាលពីពេលថ្មីៗថា បច្ចុប្បន្នតម្លៃខ្លួនរបស់ អតីតយុវជនជម្រើសជាតិបារាំង រូបនេះ គឺប្រមាណជា ៥០លានអឺរ៉ូ។
កីឡាករ Theo Hernandez
នៅរដូវកាលនេះ Hernandez បង្ហាញភាពលេចធ្លោយ៉ាងខ្លាំងជាមួយ AC Milan ដោយអាចរកបានគ្រាប់បាល់៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣លើក ពីការចូលលេង២៥ប្រកួត ក្នុងក្របខណ្ឌ Serie A និងពានរង្វាន់ Coppa Italia។គួរឲ្យដឹងដែរថា Theo Hernandez គឺជាអតីតកីឡាកររបស់ Real Madrid ដែលធ្លាប់លេងនៅកីឡដ្ឋាន​ Santiago Bernabeu រយៈពេល២ឆ្នាំ (២០១៧-២០១៩) មុនផ្លាស់មកកាន់ទឹកដីអ៊ីតាលី ក្រោយមិនសូវមានឱកាសចូលលេង ក្រោមការដឹកនាំរបស់លោក Zidane៕
កីឡាករ Theo Hernandez