យកបានមែនដឹងតែស៊ុតផ្អើល Ligue 1 ហើយ! PSG កំពុងត្រៀមលុយទិញយកជើងស៊ុតនៅ Premier League ម្នាក់នេះ

  • សុក្រ ២២ ឧសភា, ២០២០ ០៩:០៣
បារាំង៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិប Paris Saint-Germain កំពុងពិចារណា ដាក់សំណើ៣៥លានផោន (ឬប្រមាណ ៤២លានដុល្លារ) ដេញថ្លៃយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ​ Arsenal។
ខ្សែប្រយុទ្ធPierre-Emerick Aubameyang
ជម្រើសជាតិហ្កាបុង នៅសល់កុងត្រាត្រឹម១២ខែទៀតប៉ុណ្ណោះ នៅកីឡដ្ឋាន Emirates ខណៈបច្ចុប្បន្ន Arsenal កំពុងប្រញាប់ប្រញាល់បញ្ចេញរូបគេឲ្យទាន់ពេលវេលា ចៀសវាងឲ្យម្ចាស់អាវលេខ១៤រូបនេះ ដើរចេញដោយមិនមានតម្លៃខ្លួននៅរដូវកាលក្រោយ។ទន្ទឹមនឹងក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ចង់វ៉ៃចេញ មានក្លិបធំៗជាច្រើនកំពុងបើកទ្វារចាំទទួល Aubamenyang ក្នុងនោះរួមមាន Barcelona និង Inter Milan ជាដើម។
ខ្សែប្រយុទ្ធPierre-Emerick Aubameyang
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Le10Sport ក្លិបយក្សបារាំង PSG នឹងព្យាយាមផ្ទេរយកខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ឲ្យបានបានមុនក្លិបទាំងពីរខាងលើ តាមរយៈការដាក់សំណើ៣៥លានផោន​ ទៅឲ្យ​ Arsenal។
ខ្សែប្រយុទ្ធPierre-Emerick Aubameyang
PSG កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មីៗមករួមក្រុម ក្រោយកីឡាករ Edinson Cavani ត្រូវបានគេរាយការណ៍មកថា មានគម្រោងចាកចេញពីក្លិបជើងឯក Ligue 1 នៅរដូវក្ដៅខាងមុខ ស្របពេលកិច្ចសន្យាខ្ចីជើងរបស់ខ្សែប្រយុទ្ធ Mauro Icardi ពី Inter Milan មកនោះ ក៏នឹងផុតកំណត់នៅខែមិថុនាខាងមុខផងដែរ។
កីឡាករ Edinson Cavani និងMauro Icardi
គួររម្លឹកផងដែរថា Arsenal បានផ្ទេរយក Aubameyang ពីក្លិប Borussia Dortmund កាលពីដើមឆ្នាំ២០១៨។ គិតមកទល់ពេលនេះ គេរកបាន៦១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៩៧ប្រកួតឲ្យក្រុមកាំភ្លើងធំ៕
ខ្សែប្រយុទ្ធPierre-Emerick Aubameyang