ប៉ូលិសរូបសង្ហាម្នាក់នេះ ទើបតែចូលបម្រើការសប្ដាហ៍ទី១សោះ បែរជាត្រូវគេតាមទាន់លួចអាហារពេលព្រឹកពីកន្លែងការងារ

អង់គ្លេស៖ ប៉ូលិសម្នាក់ឈ្មោះថា ជេមមី ឡាមែន មកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយ ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Reading ត្រូវបានគេតាមទាន់លួចអាហារពេលព្រឹកចំនួន៧ដងពីកន្លែងការងារ ក្នុងសប្ដាហ៍ទី១នៃការងារថ្មីរបស់គាត់។ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះមន្ត្រីប៉ូលិស និងបុគ្គលិកដទៃទៀត ដែលមានផ្ទះឆ្ងាយជាង៣២គីឡូម៉ែត្រពីមូលដ្ឋាន គឺអាចចុះឈ្មោះស្នាក់នៅ និងបរិភោគអាហារដោយឥតគិតថ្លៃ។ ប៉ុន្ដែសម្រាប់អ្នកដែលមានផ្ទះក្បែរមូលដ្ឋាន គឺត្រូវចំណាយប្រាក់ទៅលើអាហារដែលខ្លួនបរិភោគ។ ហើយច្បាប់នេះដែរ គឺលោក ជេមមី បានដឹងច្បាស់លាស់ណាស់។យ៉ាងណាមិញ ក្រោយពីមន្ត្រីប៉ូលិសតាមទាន់រួចមក លោក ជេមមីក៏ត្រូវបណ្ដាញចេញពីការងារ និងហាមឃាត់ក្នុងការដាក់ពាក្យសុំធ្វើការជាប៉ូលិសនៅប្រទេសអង់គ្លេសទៀតផង។គួររម្លឹកដែរថា លោក ជេមមី ធ្លាប់ជាប៉ូលិសនៅមូលដ្ឋាន Police Community Support Officer កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ ហើយកាលនោះដែរ លោកក៏ត្រូវបានគេព្រមានពីការលួចអាហារពេលព្រឹក កំឡុងពេលហ្វឹកហាត់ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
លោក ជេមមី ឡាមែន
មូលដ្ឋានដែលលោក ជេមមី ឡាមែន បម្រើការ