ក្លិបណាអីចេះ! Zidane ទំនងអាចនឹងមកដឹកនាំ ក្លិបនៅ Premier League មួយនេះ

  • សុក្រ ២២ ឧសភា, ២០២០ ០៩:២៨
អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍មកថា អាចនឹងមកដឹកនាំក្លិប Newcastle United នៅក្របខណ្ឌ Premier League បើសិនជាក្លិបមួយនេះ ជោគជ័យក្នុងការផ្លាស់ប្ដូរកម្មសិទ្ធិម្ចាស់ក្លិប។
លោក Zinedine Zidane
Newcastle បច្ចុប្បន្នកំពុងតែរង់ចាំភ្លើងខៀវពីមន្រ្តីក្នុងក្របខណ្ឌ Premier League ដើម្បីផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំថ្មី របស់ព្រះអង្គម្ចាស់ Bin Salman ក្នុងតម្លៃ ៣០០លានផោន ដែលគេរំពឹងថា នឹងអាចឈានដល់ការប្រកាសជាផ្លូវការជុំវិញការផ្ទេរកម្មសិទ្ធិ នៅប៉ុន្មានសប្ដាហ៍ ខាងមុខនេះ។
លោក Zinedine Zidane
ម្ចាស់ក្លិបថ្មី ធ្លាប់បានបង្ហើបថា មានបំណងចង់ផ្លាស់ប្ដូរ អ្នកចាត់ការទូទៅបច្ចុប្បន្ន លោក Steve Bruce សម្រាប់រដូវកាលក្រោយ ២០២០-២១។ ក្នុងនោះ លោក Mauricio Pochettino អតីតអ្នកដឹកនាំ Spurs គឺជាបេក្ខភាពមួយ ប៉ុន្តែ គ្រូធំ Real Madrid លោក Zidane ពេលនេះ ក៏ជាបេក្ខភាពមួយនឹងគេដែរ។
លោក Mauricio Pochettino
បុរសសញ្ជាតិបារាំង Zidane ដែលចូលមកដឹកនាំ Real Madrid ជាលើកទី២ កាលពីខែមីនា ឆ្នាំ២០១៩ ធ្លាប់បានជួយឲ្យក្លិបរហស្សនាមអធិរាជស ឈ្នះពានបានចំនួន១០ កំឡុងពេលស្ថិតក្រោមរជ្ជកាលដឹកនាំរបស់លោក៕