Rivaldo និយាយថា Haaland កាន់តែមានទម្រង់លេងដូចអតីតកីឡាករឆ្នើម Real Madrid ម្នាក់នេះ

  • សុក្រ ២២ ឧសភា, ២០២០ ១០:៥១
កីឡាករវ័យក្មេងសញ្ជាតិន័រវែសដែលកំពុងឡើងជើងខ្លាំងត្រូវបានគេរំពឹងទុកថា គាត់នឹងជោគជ័យខ្លាំងនៅពេលណាមួយ បើសិនជាគាត់ផ្លាស់ទៅលេងនៅប្រទេសអេស្ប៉ាញ។ Rivaldo ជឿជាក់ថា Erling Haaland បានក្លាយជាគោលដៅធំសម្រាប់ការផ្ទេរទៅកាន់ក្លឹបយក្ស La Liga គឺក្រុម Real Madrid។Haaland បានចេញពី Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមករានេះ ប៉ុន្តែកីឡាករ វ័យ ១៩ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅក្លឹបយក្ស La Liga មួយនេះរួចទៅហើយ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះរកបាន ១០ គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga ក្នុងការបង្ហាញខ្លួនតែ ៩ ដងប៉ុណ្ណោះ និង ១៣ ដងសម្រាប់គ្រប់ការប្រកួតទាំងអស់ឱ្យ Dortmund។
កីឡាករErling Haaland
អតីតតារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Rivaldo បានគាំទ្រ Haaland ក្នុងការផ្លាស់ទៅ លេងនៅក្របខ័ណ្ឌ La Liga នាពេលអនាគត​ ហើយជឿជាក់ថារូបគេពិតជាមានគុណសម្បតិ្តគ្រប់គ្រាន់ក្នុងការឈានដល់កម្រិតកំពូលដូចវីរបុរសប្រេស៊ីលកីឡាករ Ronaldo Nazario។
Ronaldo Nazario
Rivaldo បានបន្ថែមថា "Haaland គឺជាកីឡាករដ៏ឆ្នើមម្នាក់រួចទៅហើយត្រឹមវ័យ ១៩ ឆ្នាំនេះ ហើយគាត់អាចនឹងមានភាពប្រសើរជាងនេះនាពេលអនាគត និងក្លាយជាកំពូលខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅលើពិភពលោកផងដែរ"។ "គាត់មានបុគ្គលិកលក្ខណៈល្អ និងលេងដោយគ្មានការភ័យខ្លាច ហើយមើល ទៅមិនសូវជាឆេឆាវនោះទេនៅលើទីលាន។ ដូច្នេះ គាត់ជាកីឡាករលំដាប់ពិភពលោក ដែលត្រូវតែស្វែងយល់បន្ថែមទៀត ហើយដោយសារតែបែបនេះ វាជារឿងធម្មតាទេដែលមានក្លឹបធំៗជាច្រើនកំពុងតាមប្រម៉ាញ់យកគាត់"។
កីឡាករ Ronaldo Nazario និង កីឡាករ Erling Haaland
មនុស្សមួយចំនួនបានប្រៀបធៀបទម្រង់លេងរបស់ Haaland ទៅនឹង Ronaldo Nazario ហើយវាអាចមានភាពស្រដៀងគ្នាខ្លះដែរ ដូចជាការដែល Haaland មានល្បឿនលៀន មិនមានអារម្មណ៍ភ័យខ្លាច និងរកគ្រាប់បាល់បានច្រើន ប៉ុន្តែវាហាក់បីដូចជាលឿនពេកក្នុងការចាប់ផ្តើមគិតថាគាត់នឹងក្លាយជាអ្នកស្នងតំណែងរបស់រ៉ូណាល់ដូប្រេសុីល ដោយសារ Ronaldo Nazario បានឈ្នះពានរង្វាន់ពិភពលោកចំនួន ២ ដងរួចមកហើយ និងបានចូលរួមប្រកួត ៤ ដងរួចមកហើយដែរ។គាត់ក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងល្បឿនដ៏លឿន និងការរកគ្រាប់បាល់របស់គាត់ ដូច្នេះយើងត្រូវការពេលវេលាដើម្បីមើលថា តើ Haaland អាចឈានដល់កម្រិតរបស់រ៉ូណាល់ដូដែរឬទេ៕
កីឡាករ Erling Haaland