ច្រើនណាស់! ព្រោះតែជំងឺ Covid-19 ធ្វើឲ្យ Man UTD ខាតបង់ប្រាក់ដល់ទៅ…..

  • សុក្រ ២២ ឧសភា, ២០២០ ១០:៤៨
អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានធ្វើសេចក្ដីប្រកាសជុំវិញ ការខាតប្រាក់ប្រមាណជា ៣,៧លានអឺរ៉ូ នៅត្រីមាសដំបូង ឆ្នាំ២០២០ ដោយសារតែការផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺរាតត្បាតជាសកលកូវីដ១៩ (COVID-19)។
ក្រុម Manchester United
ក្លិបជើងឯកអង់គ្លេស២០សម័យកាល Man UTD រកបានប្រាក់ចំណូលត្រឹម ២៦លានផោន ប៉ុណ្ណោះ ដែលមានការធ្លាក់ចុះដល់ទៅ ៥១,៧% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្រោយការប្រកួតត្រូវបានផ្អាកសកម្មភាព តាំងពីថ្ងៃទី១៣ ខែមីនា កន្លងមក ប្រភពចំណូលដែលខាតបង់ធ្ងន់ធ្ងរជាងគេ គឺការលក់សិទ្ធិផ្សាយទៅឲ្យបណ្ដាស្ថានីយទូរទស្សន៍។ យ៉ាងណាមិញ ក្របខណ្ឌ Premier League គ្រោងនឹងត្រឡប់មកវិញ នៅពាក់កណ្ដាល ខែមិថុនា ខាងមុខនេះហើយ។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្លិប លោក Ed Woodward ហាក់មានការបារម្ភចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ក្លិប ហើយលោករំពឹងថា ក្លិបនឹងអាចត្រឡប់មកប្រសើរឡើងវិញជាធម្មតា។
លោក Ed Woodward
គួរឲ្យដឹងដែរថា គិតមកត្រឹមព្រឹកនេះ នៅចក្រភពអង់គ្លេស មានការឆ្លងជំងឺកូវីដ១៩ ចំនួន ២៥០,៩០៨ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៦,០៤២ករណី៕