អីយ៉ាស! Arsenal កំពុងបើកកិច្ចចរចាជាមួយ Juventus ជុំវិញការផ្ទេរកីឡាករឆ្នើមម្នាក់នេះ មកកាន់ Premier League

  • សុក្រ ២២ ឧសភា, ២០២០ ១១:០០
អង់គ្លេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងធ្វើការចរចាជាមួយក្លិបសេះបង្កង់ Juventus ជុំវិញការផ្ទេរខ្សែបម្រើ Adrien Rabiot នៅរដូវក្ដៅខាងមុខ។
រខ្សែបម្រើAdrien Rabiot
Rabiot បានចែកផ្លូវជាមួយក្លិប Paris Saint-Germain មករួមរស់ជាមួយ Juventus កាលពីខែកក្កដា ឆ្នាំមុន។ យ៉ាងណាមិញ រូបគេហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Maurizio Sarri នោះទេ។ ជាក់ស្ដែងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី កីឡាករវ័យ២៥ឆ្នាំ ទើបបង្ហាញខ្លួនបាន១៧ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌ Serie A។ទន្ទឹមនឹងនេះ ទំនាក់ទំនងរបស់ខ្សែបម្រើសញ្ជាតិបារាំង ជាមួយនឹង Juventus កាន់តែមានភាពយ៉ាប់យ៉ឺនបន្ថែមទៀតនៅដើមខែនេះ ក្រោយរូបគេបានពន្យាពេលវិលត្រឡប់មកហ្វឹកហាត់វិញ ដោយគ្មានមូលហេតុ។
រខ្សែបម្រើAdrien Rabiot
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំរបស់ក្លិបយក្សអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា មានការខឹងសម្បារយ៉ាងខ្លាំង ទៅនឹង Rabiot ទាក់ទិនទៅនឹងរឿងខាងលើ ស្របពេលកីឡាករសំខាន់ៗក្នុងក្រុមភាគច្រើនដូចជា Cristiano Ronaldo, Aaron Ramsey និង Paulo Dybala ជាដើម បានបង្ហាញខ្លួនក្នុងជំរុំហ្វឹកហាត់វិញទៅហើយ។ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10Sport ក្លិបជើងឯក Serie A កំពុងរកក្លិបដែលចង់ទិញ Rabiot ខណៈក្លិបយក្សពីរនៅ Premier League រួមមាន Arsenal និង Everton បានបង្ហាញការចាប់អារម្មណ៍ទៅលើ ខ្សែបម្រើវ័យ២៥ឆ្នាំ។
រខ្សែបម្រើAdrien Rabiot
ប្រភពខាងលើបានបន្ថែមទៀតថា គ្រូបង្គោលក្រុមកាំភ្លើងធំលោក Mikel Arteta បានចាប់ផ្ដើមធ្វើការចរចាជាមួយ Juventus ហើយ ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ចង់បាន​ Rabiot ទៅចាប់ដៃគូជាមួយកីឡាករ Matteo Guendouzi នៅតំបន់បម្រើ។
កីឡាករ Matteo Guendouzi
គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Rabiot នៅទឹកដី Turin នៅមានសុពលភាពរយៈពេល៣ឆ្នាំទៀត ខណៈ Juventus មានគម្រោងបញ្ចេញអតីតខ្សែបម្រើក្រុម PSG រូបនេះ ក្នុងតម្លៃចន្លោះពី១៥ ទៅ ២០លានអឺរ៉ូ៕