រដូវកាលកូរ៉ូណា ម៉ាក់ៗនៅផ្ទះទំនេរពេក គូរចិញ្ចើមឲ្យកូនលេង ដើម្បីកែអផ្សុក (មានវីដេអូ)

អាមេរិក៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍តាមរយៈឃ្លីបវីដេអូ ដែលបង្ហាញពីទារិកាម្នាក់ ត្រូវម្ដាយរបស់គេប្រើខ្មៅដៃគូរលើចិញ្ចើម ដើម្បីកែអផ្សុកកំឡុងពេលវិបត្ដិកូវីដ-១៩ ។ស្ត្រីជាម្ដាយម្នាក់ ឈ្មោះ Morgan Rose អាយុ២៨ឆ្នាំ មកពីរដ្ឋ Oregon បានចែករំលែកឃ្លីបវីដេអូជាបន្ដបន្ទាប់ទៅលើកម្មវិធីទូរសព្ទដៃ Tik Tok ដែលបង្ហាញឲ្យឃើញពីកូនស្រីរបស់អ្នកនាងឈ្មោះ Leighton Mae Rose ដោយត្រូវបានអ្នកនាងយកខ្មៅដៃគូរលើចិញ្ចើមឲ្យបែបក្រាស់ៗ និងទម្រង់ប្លែកៗ។ ពាក់ព័ន្ធនឹងគំនិតមួយនេះ ស្ត្រីជាម្ដាយបាននិយាយថា៖ យ៉ាងណាមិញ ឃ្លីបវីដេអូដែលបានបង្ហោះ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន និងមានអ្នកចូលទស្សនារហូតជាងម៉ឺនដងឯណោះ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ទារិកា Leighton Mae Rose
ទារិកា Leighton Mae Rose
ទារិកា Leighton Mae Rose
អ្នកនាង Morgan Rose