បុគ្គលិកម្នាក់ បាញ់ទឹកលាងដៃចូលភ្នែកអតិថិជន ព្រោះច្រឡំថាជាប្រដាប់វាស់កម្ដៅ (មានវីដេអូ)

  • សុក្រ ២២ ឧសភា, ២០២០ ១៣:៥៤
ថៃ៖ ជាការពិត សព្វថ្ងៃនេះ រាល់មុនពេលប្រជាពលរដ្ឋ ចូលហាងទំនិញ ភោជនីយដ្ឋាន ឬកន្លែងផ្សេងៗទៀត បុគ្គលិកដែលប្រចាំការនៅទីនោះ តែងតែឈរ.រង់ចាំវាស់កម្ដៅ និងផ្ដល់ទឹកលាងសម្អាតដៃឲ្យជានិច្ច។ហើយកាលពីពេលថ្មីៗនេះ បុគ្គលិកនៅហាងទំនិញ 7-Eleven ម្នាក់ បានបង្កឲ្យមានកំហុសដោយអចេតនាមួយ ដែលរូបនាងផ្ទាល់ បានបាញ់ទឹកលាងដៃចូលភ្នែកអតិថិជន។យោងតាមវីដេអូឃ្លីប ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា អតិថិជនម្នាក់ បានដើរចូលទៅក្នុងហាងទំនិញ ហើយបុគ្គលិកក៏យកប្រដាប់វាស់កម្ដៅ ដាក់ក្បែរថ្ងាស ដើម្បីវាស់។ បន្ទាប់មក បុគ្គលិកនោះ ក៏ច្រឡំយកទឹកលាងដៃ ទៅបាញ់ចំភ្នែករបស់អតិថិជន។ ហើយភ្លាមៗនោះ ស្រាប់តែអតិថិជនក្រហាយភ្នែក និងយកដៃបិទភ្នែកតែម្ដង។ ឃើញដូច្នេះ បុគ្គលិកនោះក៏បាននាំអតិថិជនដើរទៅខាងក្រោយហាង ដើម្បីទទួលការសង្គ្រោះបឋម។ជុំវិញឃ្លីបវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកចុចចូលទស្សនាចំនួន២.៤លានដង។ ទន្ទឹមនឹងនេះដែរ ក៏មានមតិលេងសើចមួយចំនួនបានលើកឡើងថា ភ្នែករបស់អតិថិជនរូបនោះប្រាកដជាស្អាត​ គ្មានមេរោគតោងជាប់ទៀតឡើយ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ