ធ្លាប់តែពីមុនបដិសេធ...ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចិត្ដពាក់ម៉ាស់ហើយ

  • សុក្រ ២២ ឧសភា, ២០២០ ១៥:៣៦
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តែងតែបដិសេធជារឿយៗ ចំពោះការពាក់ម៉ាស់ បើទោះបីជាលោកត្រូវចេញទៅទីសាធារណៈក៏ដោយ ខណៈដែលរូបលោកផ្ទាល់បានបង្គាប់បញ្ជាឲ្យបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ មុនពេលចូលក្នុងសេតវិមាន បន្ទាប់ពីសមាជិកក្នុងសេតវិមានពីររូបបានឆ្លងវីរុសកូរ៉ូណា។តែយ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ម្សិលមិញនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេផ្ដិតយករូបភាព ពេលដែលលោកពាក់ម៉ាស់ ក្នុងដំណើរទស្សនកិច្ចឯកជនមួយនៅរោងចក្ររបស់ក្រុមហ៊ុន Ford ដែលស្ថិតក្នុងទីក្រុង Ypsilanti រដ្ឋ Michigan ។ ក្នុងរូបភាពទាំងប៉ុន្មានសន្លឹកនោះ បង្ហាញឲ្យឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានពាក់ម៉ាស់ពណ៌ខៀវរបស់កងទ័ពជើងទឹក និងមានត្រាប្រធានាធិបតីនៅពីលើ។គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងជាងគេបំផុតនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃនេះ មានករណីឆ្លងសរុបជាង ១.៦ លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង ៩៦,០០០នាក់ និងជាសះស្បើយជាង៣៨២,០០០នាក់៕សូមទស្សនារូបភាពខាងក្រោម៖
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច