ថ្ងៃនេះឥណ្ឌា​​រកឃើញមនុស្ស​ ៦ពាន់នាក់ ឆ្លងជំងឺកូវីដ១៩

  • សុក្រ ២២ ឧសភា, ២០២០ ១៥:២៦
មុំបៃ៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានបន្តរកឃើញមនុស្សចំនួន ៦ពាន់នាក់ ឆ្លងជំងឺកូវីដ១៩ ស្របពេលដែលរដ្ឋធានីញូដេលីរបស់ប្រទេសនេះ បានប្រកាសបន្ធូរបន្ថយបម្រាមបិទទ្វារប្រទេស ហើយក៏ត្រៀមបើកដំណើរការជើងហោះហើរក្នុងស្រុកវិញផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមវិធានការការពារតឹងរ៉ឹងបំផុត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។​​គួរឱ្យដឹងផងដែរថា បើគិតមកដល់ថ្ងៃនេះ ​ចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសឥណ្ឌា​​បានកើនឡើងដល់ ១១៨,០០០នាក់​ ខណៈ​​អ្នកស្លាប់កើនដល់ ៣,៥៨៣នាក់។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី បានបន្តបម្រាមបិទទ្វារប្រទេសរហូតដល់ថ្ងៃទី ៣១ ខែឧសភា ប៉ុន្តែទោះបីជាយ៉ាង​ក្តី បម្រាមនេះត្រូវបានបន្ធូរបន្ថយ ​ចំពោះ​រដ្ឋមួយចំនួនដែល​មានករណីឆ្លងតិច៕
ជនជាតិឥណ្ឌាមួយក្រុម ចែកអាហារនិងទឹក ដោយឥតគិតថ្លៃដល់ប្រជាជនដែលគ្មានផ្ទះសម្បែង​
អ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរដ្ឋមេហ្គាឡាយ៉ា ប្រទេសឥណ្ឌា