Berbatov ថាខ្សែបម្រើស្លាបកំពុងឡើងកូដនៅ Bundesliga រូបនេះ អាចស្នងតំណែង Hazard នៅ Chelsea បាន

  • សុក្រ ២២ ឧសភា, ២០២០ ១៦:១៨
អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United លោក Dimitar Berbatov បានលើកឡើងថា ខ្សែបម្រើស្លាបវ័យក្មេង Kai Havertz របស់ក្រុម Bayer Leverkusen អាចមកស្នងតំណែងកីឡាករ Eden Hazard បាន ប៉ុន្តែក៏បានព្រមានថា ការផ្លាស់ទៅក្របខណ្ឌ​ Premier League ទៅចូលរួមជាមួយ Chelsea ឬ Liverpool នៅរដូវក្ដៅខាងមុខ អាចនឹងលឿនពេកសម្រាប់គេ។
កីឡាករ Kai Havertz
Havertz ជាកីឡាករដ៏លេចធ្លោមួយរូបនៅក្របខណ្ឌ​ Bundesliga ក្នុងរដូវកាលនេះ។ ពោលក្នុងចំណោមការបង្ហាញខ្លួន ២៣ប្រកួតក្នុងលីគ គេស៊ុតបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។ទន្ទឹមនឹងនេះ ទម្រង់ដ៏លេចធ្លោរបស់ខ្សែបម្រើស្លាបវ័យ២០ឆ្នាំ បានទាក់ចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ឲ្យមកចាប់ចិត្តលើរូបគេ។ ក្នុងនោះក្លិប Liverpool និង Chelsea ត្រូវបានគេរាយការណ៍មកថា ជាបេក្ខភាពឈានមុខគេ ក្នុងការប្រជែងយកម្ចាស់អាវលេខ២៩ ក្រុម​ Leverkusen រូបនេះ។
កីឡាករ Kai Havertz
យ៉ាងណាមិញ លោក Berbatov យល់ឃើញថាសមត្ថភាពរបស់ Havertz ស័ក្ដិសមក្នុងការជំនួសតំណែង Hazard នៅ Chelsea ប៉ុន្តែការផ្ទេរទៅលេងនៅលីគ ប្រកបដោយការប្រកួតប្រជែងខ្ពស់ដូច Premier League នៅរដូវក្ដៅខាងមុខ ហាក់មិនទាន់ជាពេលវេលាត្រឹមត្រូវសម្រាប់គេ។
កីឡាករ Kai Havertz
អតីតម្ចាស់អាវលេខ៩ ក្រុម Man UTD រូបនេះ បាននិយាយលម្អិតយ៉ាងដូច្នេះថា៖
លោក Dimitar Berbato
Berbatov បានបន្ថែមទៀតថា៖
កីឡាករEden Hazard