ស្របពេលដែលគូស្នេហ៍តារាជាច្រើនគូកំពុងមានព័ត៌មានបែកបាក់គ្នា Violet Wautier បង្ហោះសារដ៏សោកសៅបែបនេះ

ថៃ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ ព័ត៌មាននៃការបែកបាក់របស់គូស្នេហ៍តារាល្បីៗជាច្រើនគូ បានកើតមានជាហូរហែ រហូតដល់ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សោកស្ដាយ និងតែងតែបន់ស្រន់មិនឲ្យមាន គូស្នេហ៍ណាបែកបាក់គ្នាតទៅទៀត។ ថ្លែងពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Violet Wautier ម្ចាស់បទ Smoke វិញ កាល ពីពេលថ្មីៗនេះ បានបង្ហោះរូបភាពមួយ អមជាមួយនឹងសារបែបសោកសៅនៅលើគណនី Instagram ថា "We were so in love, but we both messed up." (ពួកយើងធ្លាប់ស្រឡាញ់គ្នាខ្លាំង ប៉ុន្តែយើងធ្វើឲ្យវារញ៉េរញ៉ៃអស់)។ សារមួយនេះបានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង ដោយសារតែនាង ជាមួយនឹងគូស្នេហ៍ គឺតារាសម្ដែងប្រុស Kao Jirayu ហាក់បីដូចជាមិនសូវបានបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈ បែបលក្ខណៈគូស្នេហ៍ទាល់តែសោះ។ ប៉ុន្តែអ្នកខ្លះទៀតគិតថា នេះអាចគ្រាន់តែជាឃ្លាប្រយោគនៃបទ ចម្រៀងថ្មីរបស់ Violet តែប៉ុណ្ណោះ៕ សូមទស្សនារូបភាពខាងក្រោម៖
សារបង្ហោះរបស់ Violet Wautier
Violet Wautier និងគូស្នេហ៍
Violet Wautier និងគូស្នេហ៍
Violet Wautier និងគូស្នេហ៍
Violet Wautier
Violet Wautier
Violet Wautier