Mew Nittha កាន់តែស្អាតប្លែកក្នុងឈុតជានារីភូមា (មានវីដេអូ)

ថៃ៖ ខ្សែភាពយន្តភាគថៃ រឿង Ok Keub Hak Ab Ruk Khun Samee ដែលមានការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសជួរមុខប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Mew Nittha និង Mark Prin កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនសម្រាប់ពាក់កណ្ដាលឆ្នាំ ២០២០ នេះ។អ្វីដែលជាចំណុចពិសេសសម្រាប់រឿងនេះ គឺចាប់តាំងពីភាគទី៨តទៅ សាច់រឿងគឺកើតឡើងក្នុងប្រទេសភូមា ទើបតម្រូវឲ្យតារាសម្ដែងទៅថតផ្ទាល់ដល់ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា ហើយថែមទាំងត្រូវស្លៀកបំពាក់បែបអ្នកស្រុកភូមាទៀតផង។ក្នុងនោះ អ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួឯកស្រី Mew Nittha ក្នុងឈុតជានារីភូមា ដែលពិតជាបានរំលេចនូវសម្រស់ដ៏ស្រស់សោភា ហើយប្លែកភ្នែកជាងរឿងកន្លងមកដែលនាងធ្លាប់សម្ដែង។ មិនត្រឹមតែប៉ុណ្ណោះ Mew Nittha ក៏បានបញ្ចេញសំនៀងជាភាសាភូមាបន្តិចទៀតផង ជាហេតុធ្វើឲ្យហ្វេនៗកាន់តែលង់ស្រឡាញ់នឹងការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់អ្នកស្រុកភូមារបស់ Mew Nittha ក្នុងរឿងភាគមួយនេះជាខ្លាំង។ ចំណែកឯឈុតឆាកបែបរ៉ូមេនទិកដែលនាងសម្ដែងជាមួយ Mark Prin ក៏ទទួលបានការគាំទ្រមិនធម្មតានោះដែរ៕សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha ក្នុងឈុតនារីភូមា
Mew Nittha និង Mark Prin
Mew Nittha និង Mark Prin
Mew Nittha និង Mark Prin
Mew Nittha និង Mark Prin