រឿង My Secret Bride របស់ Kao Supassra ត្រូវបានប៉ុស្តិ៍លេខ៣ យកមកចាក់បញ្ចាំងឡើងវិញ ដោយសារហេតុផលមួយនេះ

ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Khao Wan Hai Nou Pen SailubMy Secret Bride ដែលជារឿងដ៏ល្បីប្រចាំចុងឆ្នាំ២០១៩ ដោយមានការចូលរួមសម្ដែងពីសំណាក់តារាស្រីរាងតូចច្រឡឹង Kao Supassra និងតារាប្រុសរៀមច្បង Great Warinthon នៅពេលនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ យកមកចាក់ផ្សាយឡើងវិញ បន្ទាប់ពីរឿងនេះទើបតែបានបញ្ចប់ទៅអស់រយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ។ នេះអាចចាត់ទុកបានថាជារឿងដ៏កម្រមួយ ព្រោះជាទូទៅស្ថានីយ៍ប៉ុស្តិ៍ លេខ៣ កម្រនឹងយករឿងដែលទើបនឹងចាក់ផ្សាយម្ដងរួចហើយ មិនទាន់បានមួយឆ្នាំស្រួលបួលផង មកចាក់ផ្សាយឡើងវិញណាស់។មូលហេតុចម្បងដែលរឿងភាគមួយនេះ ត្រូវយកមកចាក់ផ្សាយឡើងវិញយ៉ាងលឿនបែបនេះ ក៏ដោយសារតែបច្ចុប្បន្ន ការផលិតខ្សែភាពយន្តភាគត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន ដោយសារ វិបត្តិកូវីដ១៩ ទើបខាងស្ថានីយ៍ទូរទស្សន៍មិនទាន់អាចផលិតរឿងថ្មី យកមកចាក់ផ្សាយទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែរឿងនេះ ជាប្រភេទរឿងដែលមានគ្រប់រសជាតិ ទាំងកំប្លែង ស៊ើបអង្កេត ស្នេហា រ៉ូមេនទិច លាយជាមួយនឹងឈុតឆាកខ្មោចរន្ធត់ ហើយទស្សនិកជនភាគច្រើនក៏ពេញចិត្តនឹងការសម្ដែងរបស់ Kao ជាគូនឹង Great យ៉ាងខ្លាំង ទើបអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍លេខ៣ ឆាប់រួសរាន់យករឿងនេះមកចាក់ផ្សាយ ដោយមិនបង្អង់យូរ។ គួរបញ្ជាក់ផងដែរថា កន្លងមកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បានយកតែរឿងដែលល្បីខ្លាំងបំផុតប៉ុណ្ណោះ មកចាក់ផ្សាយឡើងវិញក្នុងរយៈពេលឆាប់រហ័ស បើចំពោះរឿងផ្សេងវិញ ទាល់តែរយៈពេលជិតមួយឆ្នាំ ឬច្រើនជាងមួយឆ្នាំ ទើបត្រូវបានយកមកចាក់ផ្សាយឡើងវិញ៕សូមទស្សនារូបភាពខាងក្រោម៖
Great និង Kao ក្នុងរឿង Khao Wan Hai Nou Pen Sailub

Kao Supassra ក្នុងរឿង Khao Wan Hai Nou Pen Sailub
Kao Supassra ក្នុងរឿង Khao Wan Hai Nou Pen Sailub
តារាសម្ដែងក្នុងរឿង Khao Wan Hai Nou Pen Sailub