អាយុកាន់តែទៅមុខ តែមើលចុះ មុខខៀវ សានសាណា

ភ្នំពេញ៖ ខណៈពិធីការិនី រីកដុះស្គុះស្គាយ ដូចផ្សិត នៅក្នុងពិភពសិល្បៈ តែប្រជាប្រិយភាពរបស់ អ្នកនាង​ ខៀវ សានសាណា​ ក៏មិនចុះអន់ថយទៅណានោះដែរ ដោយសារតែរូបនាង មានសមត្ថភាពមិនធម្មតា ជាមួយនឹងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ ដូច្នេះ កាន់តែធ្វើឲ្យ បណ្តាក្រុមហ៊ុន កម្មវិធីនានា តែងត្រូវការរូបនាង មិនចេះដាច់។ទន្ទឹមនឹងទេពកោសល្យមានមួយកំផ្លេ ចំណែកខាងសម្រស់របស់នាង វិញ ក៏អាចនិយាយបានថា នាងនៅតែស្រស់ស្អាត ខ្ញង់ដដែល បើទោះបីជា អាយុរបស់សាណា កាន់តែទៅមុខក៏ដោយ។ ជាពិសេស​នៅពេល បានឃើញនូវរូបសម្រស់របស់តារាស្រីរូបនេះ ជាមួយនឹងរូបថតថ្មីៗរបស់នាង បានដឹងថា រូបនាង ហាក់ដូចជាមិនចាស់ទៅណាសោះ ដូចជាមនុស្សស្រីអាយុ២០ឆ្នាំក្រាស់តែប៉ុណ្ណោះ ទាំងដែលការពិតវ័យរបស់នាង ក៏ច្រើនមិនធម្មតានោះដែរ។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើន​ បានសាកសុំ នូវរូបមន្តថែរក្សាសម្ផស្សរបស់នាង ថាធ្វើបែបណាខ្លះ ទើបស្រស់ស្អាត​ វ័យក្មេង គ្មានប្រែយ៉ាងនេះ៕
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា