អុញ! បុរសម្នាក់ស្រវឹងជោគជាំ ភ្នែកមើលមិនសូវច្បាស់ច្រឡំលើកកូនគោដាក់ក្នុងឡាន ស្មានតែកូនឆ្កែ

ថៃ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងលើបុរសជនជាតិថៃម្នាក់ ដែលរូបគេស្រវឹងស្រាជោគជាំ ភ្នែកមើលមិនសូវច្បាស់ ច្រឡំលើកកូនគោមួយក្បាលដាក់ក្នុងឡាន ព្រោះស្មានថាជាកូនឆ្កែ។ បុរសសុំមិនបញ្ចេញឈ្មោះខាងលើបានរៀបរាប់ថា នៅយប់កើតហេតុថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅផ្ទះ ក៏ស្រាប់តែប្រទះឃើញឆ្កែមួយក្បាលនៅក្បែរចិញ្ចើមផ្លូវ ហើយមើលទៅវាគួរឲ្យអាណិតបំផុត។ ឃើញដូច្នេះ លោកបានចុះជួយសង្គ្រោះឆ្កែមួយក្បាលនោះ និងលើកវាដាក់ក្នុងឡាន ដោយលោកគ្រោងនឹងប្រកាសស្វែងរកម្ចាស់នៅពេលព្រឹកឡើង។តែយ៉ាងណាមិញ រឿងរ៉ាវហួសចិត្ដបានកើតឡើងមួយរំពេច នៅពេលដែលលោកដឹងថា កូនឆ្កែដែលលោកបានលើកដាក់ក្នុងឡានកាលពីយប់នោះ គឺជាកូនគោពណ៌ក្រហមទៅវិញទេ។ ជាមួយគ្នានេះ លោកបានចែករំលែករឿងរ៉ាវនឹកស្មានមិនដល់មួយនេះ ទៅលើបណ្ដាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ និងមានអ្នកចែករំលែកបន្ដរាប់ពាន់នាក់ទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
រូបកូនគោនៅក្នុងឡាន