ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

ជឿថា​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្គាល់​រសជាតិ​បរិច្ចាគ​ឈាម​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ ខ្លាច​ បារម្ភ ឬ​ចង់​ដែរ តែ​មិន​ដឹង​បរិច្ចាគ​បាន​តាម​របៀប​ណា។ សម្រាប់​ការ​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​ គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ទេ គឺត្រូវមានលកខណ្ឌ​របស់​វា​ដូចជា៖លក្ខខណ្ឌគួរបរិច្ចាគឈាម៖
– មានសុខភាព​ល្អ
– គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង)
– មិន​មាន​បញ្ហា ឬ​ឈឺ​ជំងឺ​អ្វី​មួយ​
– មាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។លក្ខខណ្ឌមិន​គួរបរិច្ចាគឈាម៖
– មាន​​សុខភាព​ខ្សោយ
– ស្រក​គីឡូ​ខុស​ធម្មតា
– សុខភាព​មិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាក​ថ្លើម B C និងកាមរោគ
– មាន​វ័យ​ចំណាស់ អាយុលើ៦០ឆ្នាំ។បន្ថែម​ពី​លើ​នេះលោកវេជ្ជបណ្ឌិតបាន​បន្ត​ថា ផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet