ផ្ទុះការសរសើរ! កូនខ្មែរមួយរូប បង្ហាញសិល្បៈ​នៃ​ការ​ផាត់មុខ ​និង​គូររូប​លើ​ដងខ្លួន​ យ៉ាងអស្ចារ្យ​ (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើស្នាដៃកូនខ្មែរមួយរូប ដែលមានជំនាញ់នៅក្នុងការគូររូបនៅលើដងខ្លួន និងផ្ទៃមុខ បានយ៉ាងល្អ ថែមទាំងប្លែកខ្លាំងស្ទើរតែគ្រប់ទម្រង់ទៅហើយ ជាពិសេសនោះគឺនាងបាន បង្ហាញពីការតែងបែបបង្ហាញពីវប្បធម៌បុរាណជាច្រើនផងដែរ។ដោយក្នុងនោះនាងមានឈ្មោះពិតថា ឌូ ពុធម៉ូលីតា ដែលមួយរយៈពេលនេះមានការកោតសរសើរយ៉ាងខ្លាំងទៅលើទឹកដៃ ក្រោយបានធ្វើការតុបតែងខ្លួន ផាត់មុខជាស្តេចគ្រុឌ អប្សរាខ្មែរ ក៏ដូចជាហនុមាន ជាមួយនឹងការតុបតែងមើលទៅពិសេស ដែលមិនធ្លាប់ឃើញមានពីមុន។មិនត្រឹមតែប៉ុណ្ណោះរាល់ការតុបតែងរបស់នាងនីមួយៗ បានធ្វើឡើងពោរពេញដោយភាពផ្ចិតផ្ចង់ ដែលធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាននោះទេ ព្រោះមើលទៅពិតជាដូចទៅនឹងទម្រង់ដើមទៅហើយ។ ជាមួយគ្នានេះដែរ ក្រោយពីបានឃើញស្នាដៃនៃការតុបតែងដ៏ប្លែករបស់នាង បានធ្វើឲ្យមហាជនជាច្រើនសឹងតែមិនជឿ និងសរសើរថាកូនខ្មែរពិតជាមានស្នាដៃខ្លាំងបែបនេះ៕រូបភាពពី៖ Apple love Makeup Galleryសូមទស្សនារូបភាព និងវីដេអូការតុបតែងរបស់នាងខាងក្រោមនេះ៖
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ
រូបតំណាង
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ
រូបតំណាង
រូបតំណាង
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ
ស្នាដៃផាត់មុខកូនខ្មែរ