យន្តហោះ​ប៉ាគីស្ថាន ​ដែល​ដឹកអ្នក​ដំណើរ​​៩៩​នាក់ ​បាន​ធ្លាក់​នៅតំបន់ទីប្រជុំជនក្នុងទី​​ក្រុង​ការ៉ាជី (មានវីដេអូ)

  • សៅរ៍ ២៣ ឧសភា, ២០២០ ០៩:៥៥
ការ៉ាជី៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ប៉ាគីស្ថាន ប្រភេទ Airbus A320 ដែលមាន​អ្នកដំណើរចំនួន ៩៩នាក់ ​បានធ្លាក់កាលពីរសៀលថ្ងៃសុក្រ នៅ​លើផ្ទះប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជននៃទីក្រុងការ៉ាជី បន្ទាប់ពីបានព្យាយាមចុះចតនៅព្រលានចំនួន ២ដង។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តហោះ​ Airbus​ A​320
អាជ្ញាធរនៅទីកន្លែងកើតហេតុបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨០នាក់ បានស្លាប់បាត់បងជីវិត ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្មណ៍ខ្លាំងដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត។ យន្តហោះ​ Airbus​ A​320​ ​ បាន​ហោះចេញ​ពី​រដ្ឋធានី​ឡាហ័រ​របស់​ប៉ាគីស្ថាន​​ ឆ្ពោះ​ទៅកាន់​ទីក្រុង​ការ៉ាជី ដោយក្នុងនោះមានអ្នកដំណើរចំនួន ៩១នាក់ និង​​ ៧​នាក់​ផ្សេង​ទៀត គឺ​ជា​បុគ្គលិក​យន្តហោះ​។ ជើងហោះហើរក្នុងស្រុកនេះ ទើបតែត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ព្រោះតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។
ផ្ទះសម្បែង និងរថយន្តជាច្រើនគ្រឿង ត្រូវរងការបំផ្លាញ
សូមជម្រាបផងដែរថា ​បច្ចុប្បន្នសាកសព​អ្នកស្លាប់ចំនួន ៨០នាក់ ត្រូវបានបញ្ជូនទៅ​ដាក់នៅមន្ទីរពេទ្យ JPMC និងមន្ទីរពេទ្យ Civil Hospital នៅទីក្រុងការ៉ាជី។ ហើយបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ PIA បានឱ្យដឹងថា​ មូលហេតុដែលបណ្តាលឱ្យយន្តហោះនេះធ្លាក់ គឺដោយសារតែបញ្ហាបច្ចេកទេសលើប្រព័ន្ធម៉ាស៊ីន៕
បំណែកយន្តហោះសេសល់របស់ យន្តហោះ​ Airbus​ A​320
បំណែកយន្តហោះសេសល់របស់ យន្តហោះ​ Airbus​ A​320
ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​អ្នកស្រុក​​ ​បាន​ខិតខំ​យ៉ាង​ដុតដៃ​ដុត​ជើង​ ទាញ​មនុស្ស​ចេញពី​គំនរ​យន្តហោះ​ដែល​បាក់បែក
សូមទស្សនាវីដេអូខាងក្រោម៖