PSG បានដាក់សំណើ ៤៤លានផ្ទេរយកខ្សែប្រយុទ្ធឆ្នើមម្នាក់ពី Inter

  • សៅរ៍ ២៣ ឧសភា, ២០២០ ១០:១៦
បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Paris Saint-Germain កំពុងរៀបចំសំណើដេញថ្លៃយកខ្សែប្រយុទ្ធ Mauro Icardi ពីក្លិប Inter Milan ជាអចិន្ត្រៃយ៍។
ខ្សែប្រយុទ្ធMauro Icardi
Icardi ត្រូវបាន Inter បញ្ជូនឲ្យក្រុម PSG ខ្ចីជើង កាលពីរដូវក្ដៅឆ្នាំមុន ខណៈក្នុងកុងត្រាខ្ចីជើងរបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ក្លិបយក្សអ៊ីតាលី បានដាក់បញ្ចូលនូវលក្ខខណ្ឌពិសេសមួយ ដោយអនុញ្ញាតឲ្យក្លិបជើងឯក Ligue 1 មានសិទ្ធទិញផ្ដាច់ក្នុងតម្លៃ ៦២,៧លានផោន។យ៉ាងណាមិញ ត្រឹមរដូវកាលដំបូង ជម្រើសជាតិអាហ្សង់ទីន បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ឲ្យ PSG ពោល គេរកបាន២០គ្រាប់ឯណោះ ក្នុងចំណោមការចូលលេង២៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។
ខ្សែប្រយុទ្ធMauro Icardi
ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយរបស់កាសែត Skysports Italia ក្លិបយក្សបារាំងមានការពេញចិត្តទៅនឹងសមត្ថភាពរបស់ Icardi ដោយបច្ចុប្បន្នកំពុងរៀបចំសំណើ ៤៤,៧លានផោន បូករួមជាមួយប្រាក់បន្ថែមផ្សេងៗទៀតចំនួន ៨,៩លានផោន ដេញថ្លៃយកជើងស៊ុតរូបនេះ ពី ​Inter ជាអចិន្ត្រៃយ៍។
ខ្សែប្រយុទ្ធMauro Icardi
គួរឲ្យដឹងដែរថា សម្រាប់មូលហេតុធំមួយទៀតដែល PSG ចង់រក្សាទុក Icardi គឺដោយសារក្លិបយក្សបារាំង កំពុងប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធ Edinson Cavani នារដូវក្ដៅខាងមុខ នៅពេលកុងត្រារបស់គេផុតកំណត់នាដំណាច់ខែមិថុនា៕
ខ្សែប្រយុទ្ធEdinson Cavani