ឃើញទាបខុសគេ កុំមើលងាយ! នារីម្នាក់នេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

បរទេស៖ បើ​ទោះបីជា​ មាន​រាងកាយ​មិន​ប្រក្រតី មាន​កម្ពស់​ត្រឹម​តែ​១ម៉ែត្រ ក៏ពិតមែន​ ក៏ប៉ុន្តែ​Caitlin Hellyer នៅ​តែ​អាចតស៊ូជម្នះ នៅ​រឿងក្នុង​ចិត្ត​មិន​ល្អ​​ជាច្រើន ​រហូត​បាន​ក្លាយខ្លួន​​ទៅ​ជា​fashion blogger មួយ​រូប​ដែល​មាន​ឈ្មោះល្បីល្បាញ​។ ​Caitlin Hellyer មាន​វ័យ​១៨ ឆ្នាំ មាន​ដើមកំណើត ​នៅ​​ក្នុង​ប្រទេស​អង់គ្លេស។ នាង​ត្រូវ​បាន​គេ​ដឹងថា​ មាន​ជម្ងឺ​ម្យ៉ាងដែល​គេហៅថា​Achondroplasia ជាការប្រែប្រួល​នៃ​របត់​ឆ្អឹងខ្ចី។ ហើយ​​លក្ខណៈ នៃ​ជម្ងឺនេះ ​វានឹង​ធ្វើ​ឲ្យ​រាងកាយ ​របស់​អ្នកជម្ងឺ​ក្រិន ​មិន​អាច​លូតលាស់ ​ពេញ​លក្ខណៈបាន​ដូច​ មនុស្ស​ដទៃផ្សេង​ទៀតឡើយ។ ក៏ប៉ុន្តែ​បើ​ទោះប្បី​ជា មាន​កាយសម្បទារ មិន​ដូច​ជាមនុស្ស​ធម្មតា​ដទៃ ផ្សេងទៀតក៏ពិតមែន​តែCaitlin នៅ​តែ​មិន​បោះប​ង់ ​ចោលខ្លួនឯងដែរ។ ជា​រៀង​រាល់​ពេល ​នាង​តែងតែទទួល​បាន​ នៅការជម្រុញ​លើកទឹក​ចិត្ត ពី​​​អ្នកដែល​នៅ​ជុំវិញ​​ខ្លួន។ រហូតធ្វើ​ឲ្យ​នាង បានកែ​ប្រែវាសនាខ្លួន មក​ជា​fashion blogger ដ៏ល្បី​ល្បាញ​មួយ​រូប​ ហើយ​បច្ចុប្បន្ន​នេះក៏​កំពុង​តែ ​ទទួល​បាន​នៅ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​មហាជនជាច្រើន ទៅលើស្ទាយ​នៃ​ការ​តុប​តែងខ្លួន ​ដ៏​សាកសម​របស់​នាង​ផងដែរ៕ ​
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer និងឪពុកម្តាយ
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer
Caitlin Hellyer