ករណីជំងឺ COVID-១៩ នៅហ្វីលីពីន បានកើនដល់ ៤២ នាក់ ខណៈដែលពលរដ្ឋ ៤៧ នាក់រំលោភច្បាប់ ចត្តាឡីស័ក

  • សៅរ៍ ២៣ ឧសភា, ២០២០ ១៣:៥៦
ហ្វីលីពីន៖ ចំនួនករណីវិជ្ជមាននៃជំងឺ COVID-១៩ បានកើនដល់ ៤២ នាក់ ខណៈដែលអ្នកនៅក្នុងសហគមន៍ ៤៧ នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភច្បាប់ចត្តាឡីស័កនៅក្នុងទីក្រុង Barangay ១២ និងត្រូវចាក់សោទុកចំនួន ៦ ថ្ងៃដែលត្រូវបានបញ្ជាដោយអភិបាលក្រុងលោក Oscar Malapitan ហើយបានបញ្ចប់កាលពីម្សិលមិញ។ ក្រុង Barangay ១២ បានកត់ត្រាចំនួនករណីវិជ្ជមានខ្ពស់បំផុតនៃជំងឺ COVID-១៩ គឺ ២៧ ករណី ហើយក្រុងនេះមាន ១៨៨ ភូមិ។
ពលរដ្ឋក្នុងសហគមន៍ ៤៧ នាក់ដែលត្រូវបានឃាត់ខ្លួនពីបទរំលោភច្បាប់ចត្តាឡីស័ក
លោកវរសេនីយ៍ឯក Dario Menor អធិការក្រុងបានប្រាប់កាសែត The Manila Times ថាអ្នករំលោភច្បាប់ចត្តាឡីស័កសរុបចំនួន ៤៧ នាក់ត្រូវបានចាប់ខ្លួនចាប់កាលពីថ្ងៃទី ១៨ និងត្រូវបានចាក់សោរហូតដល់ថ្ងៃទី ២២ ខែឧសភា។ ក្នុងអំឡុងពេលចាក់សោនេះមានតែអ្នកនៅជួរមុខ និងអ្នកដែលត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឱ្យចេញទៅក្រៅក្រុង ខណៈដែលរដ្ឋាភិបាលទីក្រុងនេះបានបញ្ជាក់ថា មានស្បៀងអាហារគ្រប់គ្រាន់បម្រុងទុកសម្រាប់ផ្គត់ផ្គង់ជូនប្រជាជនក្នុងក្រុង៕
អភិបាលក្រុង Barangay ១២ លោក Oscar G. Malapitan
ប្រភព៖ The Manila Times