អតីតខ្សែបម្រើ Liverpool លោក Barnes បានជំរុញឲ្យលោក Klopp ទិញយកជើងស៊ុតរបស់ Dortmund រូបនេះ មករួមក្រុម

  • សៅរ៍ ២៣ ឧសភា, ២០២០ ១៣:២៧
បរទេស៖ អតីតខ្សែបម្រើក្រុម Liverpool លោក John Barnes ជឿជាក់ថា ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងតំណែងខ្សែប្រយុទ្ធជម្រើសទី១ ពី កីឡាករ Roberto Firmino ក្នុងក្រុមលោក Jurgen Klopp។
កីឡាករRoberto Firmino
Haaland ជាខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោ ក្នុងរដូវកាលនេះ។ ជាក់ស្ដែងគេស៊ុតបញ្ចូលទីបាន៤១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣៤ប្រកួត គិតទាំងកាលនៅក្រុម RB Salzburg និង Dortmund ។
ខ្សែប្រយុទ្ធErling Braut Haaland
យ៉ាងណាមិញ ក្រោយមើលឃើញពីសមត្ថភាពរបស់ Haaland លោក Barnes យល់ឃើញថា ជើងស៊ុតវ័យ១៩ឆ្នាំរូបនេះ នឹងកាន់តែមានភាពលេចធ្លោជាងមុនទៀតប្រសិនបើលេងជាមួយ ខ្សែបម្រើស្លាបទាំង២របស់​ Liverpool រួមមាន Mohamed Salah និង Sadio Mane។
កីឡាករ Mane និង Salah
លោក Barnes បានលើកឡើងលម្អិតយ៉ាងដូច្នេះថា៖
លោក John Barnes