អីយ៉ាស! Arsenal គ្រោងជះលុយ២០លាន ទិញយកកីឡាករកំពុងឡើងកូដរបស់ Ajax ម្នាក់នេះ

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់យកខ្សែការពារស្លាបឆ្វេង តម្លៃខ្ទង់២០លានផោន របស់ក្រុម Ajax កីឡាករ Nicolas Tagliafico។Tagliafico ត្រូវបានគេចាត់ទុកថា ជាខ្សែការពារស្លាបឆ្វេងដ៏លេចធ្លោ ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ។ ពោលចាប់តាំងពីគេជួយក្រុម Ajax ឡើងដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្តពានរង្វាន់ Champions League កាលពីឆ្នាំមុនមកម្ល៉េះ។
កីឡាករNicolas Tagliafico
កីឡាករវ័យ២៧ឆ្នាំ ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងរកផ្លូវចាកចេញពី Ajax ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ដោយរូបគេមានបំណងចង់ទៅភ្លក់រសជាតិនៅក្របខណ្ឌ​ Premier League។ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយរបស់កាសែត​ The Sun អ្នកចាត់ការទូទៅរបស់ Arsenal លោក Mikel Arteta មានចំណាប់អារ​ម្មណ៍ចង់នាំយករូបគេមកកាន់កីឡដ្ឋាន Emirates។
លោក Mikel Arteta
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ ក្នុងនាមជាខ្សែការពារ Tagliafico រកគ្រាប់បាល់ឲ្យ Ajax បាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧ដង។ ជាមួយគ្នានេះ ទម្រង់លេងដ៏លេចធ្លោរបស់រូបគេ មិនត្រឹមតែទាក់ភ្នែក Arsenal នោះទេ តួយ៉ាង បើយោងតាមប្រភពខាងលើ Chelsea, Barcelona និង Atletico Madrid ក៏កំពុងអន្ទងចង់បាន ជម្រើសជាតិអាហ្សង់ទីនរូបនេះផងដែរ៕
កីឡាករ Nicolas Tagliafico