កម្រណាស់! ស្ត្រីម្នាក់ សម្រាលបានកូនភ្លោះ៤នាក់ មុខដូចគ្នាបេះបិទ

  • សៅរ៍ ២៣ ឧសភា, ២០២០ ១៤:៤២
តិចសាស់៖ ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Jenny Marr អាយុ​ ៣៥ឆ្នាំ ទើបទទួលស្វាគមន៍កូនប្រុសភ្លោះចំនួននាក់ ដែលមានមុខមាត់ស្អាតៗ និងគួរឲ្យស្រលាញ់ទាំងអស់តែម្ដង។ Jenny បានពពោះអស់រយៈពេល ២៨.៥សប្ដាហ៍ ហើយនៅថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ នាងបានសម្រាកកូនភ្លោះទាំងនាក់របស់នាងនៅឯមន្ទីរពេទ្យ Texas Health Presbyterian Dallas ស្ថិតក្នុងរដ្ឋតិចសាស់។ ក្នុងដំណើរការសម្រាលនេះ ទារកទាំងនាក់ បានកើតជាបន្ដបន្ទាប់គ្នាដោយចំណាយពេលត្រឹមតែនាទីប៉ុណ្ណោះ និងមិនមានការវះកាត់នោះឡើយ។គួរបញ្ជាក់ថា ទារកភ្លោះទាំងនាក់ខាងលើជាទារកដែលកើតមិនគ្រប់ខែ ដូច្នេះ សុខភាព និងទម្ងន់របស់ពួកគេហាក់មិនសូវល្អប៉ុន្មានឡើយ ដោយ Chris Hudson ជាកូនទី១មានទម្ងន់១.០៧គីឡូក្រាម, Harrison ជាកូនទី២ មានទម្ងន់១.១គីឡូក្រាម, Henry ជាកូនទី៣ មានទម្ងន់១.០៩គីឡូក្រាម និង Hardy ជាកូនទី៤ មានទម្ងន់ត្រឹមតែ ០.៨៧គីឡូក្រាមប៉ុណ្ណោះ៕សូមទស្សនារូបភាពខាងក្រោម៖
កូនភ្លោះ
កូនភ្លោះ
កូនភ្លោះ
កូនភ្លោះ និងម្ដាយ
កូនភ្លោះ និងឪពុកម្ដាយ
Jenny និងស្វាមី