បែកធ្លាយឈ្មោះរបស់ Kimberly កាលមិនទាន់មករស់នៅប្រទេសថៃ

ថៃ៖ តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Kimmy Kimberly ត្រូវបានទស្សនិកជនភាគច្រើនស្គាល់ថា នាងគឺជាកូនកាត់ថៃ-អាល្លឺម៉ង់មួយរូប ដែលកាលពីមុនពេលនាងផ្លាស់ប្ដូរមករស់នៅប្រទេសថៃ នាងក៏ធ្លាប់បានរស់នៅលើទឹកដីប្រទេសអាល្លឺម៉ង់ផងដែរ។ ប៉ុន្តែអ្នកគាំទ្ររបស់ Kimberly ភាគច្រើនប្រហែលជាមិនបានដឹងឡើយនូវឈ្មោះរបស់ Kimberly កាលពីពេលមិនទាន់មករស់នៅក្នុងប្រទេសថៃនោះ។ ថ្មីៗនេះ នៅលើគណនី Instagram របស់ Kimberly នាងបានបង្ហោះរូបថតមួយសន្លឹករបស់នាង ដោយមានថូផ្កាដេស៊ីនៅពីមុខ អមជាមួយនឹងចំណងជើងថា៖" My parents named me Daisy/Darisee before Kimberly tho (ប៉ាម៉ាក់របស់ខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំថា ដេស៊ី ឬ ដេរីស៊ី មុនពេលដាក់ឈ្មោះថា Kimberly)"។ នេះបង្ហាញឲ្យឃើញថា Kimberly ធ្លាប់មានឈ្មោះថា Daisy ពីមុនមក។ អ្នកគាំទ្រភាគច្រើនបានកោតសរសើរថា ឈ្មោះទាំងពីររបស់ Kimberly សុទ្ធសឹងតែពីរោះ និងគួរស្រឡាញ់ដូចគ្នា ហើយពួកគេក៏រំភើបចិត្តជាខ្លាំង ដែលពួកគេមានឱកាសបានដឹងនូវឈ្មោះដើមរបស់អាយដលខ្លួនបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly