ក្នុងរូបដូចទេពអប្សរ ដល់ឃើញសម្រស់នៅក្រៅ ចុកឈាម

បរទេស៖​​ បច្ចេកវិទ្យាបច្ចុប្បន្ន ពិតជាជឿនលឿនតាមរយៈសម័យកាល ដូចជាការកែរូបថត កំពុងមានការរីកចម្រើនសម្រាប់មនុស្សស្រីគ្រប់រូប គ្រាន់តែចុចពីរបីដងនោះ កូន​ទាអាក្រក់បានប្រែទៅជាក្ងានសួគ៌។​ ផ្នត់គំនិតនេះ ក៏បានក្លាយជារឿងដ៏ពេលនិយម របស់ស្រីៗមួយចំនួន ចៀសវាងពីការវះកាត់រកែសម្ផស្ស ដោយចាត់ទុកថា ជាវិធីសន្សំប្រាក់ខ្លះរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយ លើលោកនេះពិតជាមិនមានអាថ៌កំបាំងនោះទេ ព្រោះគ្មានអ្វីលាក់បាំង ការពិតបានឡើយ គ្រាន់តែវាយូរ​ ហើយនិងឆាប់​តែប៉ុណ្នឹង ព្រោះគ្រប់យ៉ាងនឹង ត្រូវបង្ហាញពីធាតុពិត។ជាក់ស្តែង ដូចរឿងរ៉ាវរបស់តារាស្រី ល្បីលើបណ្ដាញសង្គមមួយចំនួន ដែលរូបគេបានប្រើវិជ្ជាជីវៈកែច្នៃ Photo shop រូបថត​ឲ្យ រូបរាង ជាពិសេសនោះ សម្រស់របស់ពួកគេ បានក្លាយទៅជា ទេពអប្សរ ដើម្បីធ្វើជាម៉ូដែល ក្នុងការផ្សព្វផ្សាយផលិតផល។ក្នុងនោះផងដែរ ជើងវែងស្រឡូន រូបរាងដ៏សែនលេចធ្លោ មុខរាងអក្សរ V គួរឱ្យស្រឡាញ់ ស្បែកសម៉ងរលោង និងដងខ្លួនស្ដើងចង្កេះតូច ភាពស្រស់ស្អាតរបស់ទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យមួយចំនួន យ៉ាងឆាប់រហ័ស ជាពិសេសនោះ តារាម៉ូដែលស្រីទាំងនេះ ត្រូវបានទទួលការស្វាគមន៍ពី សំណាក់យីហោជាច្រើនក្នុងនាមជាតំណាងដោយអរគុណ ចំពោះរូបរាងដ៏ត្រូវស្តង់ដារបស់ពួកគេ។ជាការពិត រូបរាងស្រស់ស្អាត បានជួយឱ្យជីវិតរបស់ពួកគេមានការផ្លាស់ប្តូរ សូមអរគុណចំពោះប្រជាប្រិយភាពតាមអ៊ិនធើណែតដោយមានអ្នកគាំទ្រ តាមដានលើបណ្តាញសង្គម រាប់សែន បណ្ដាលឲ្យពួកគេ រកចំណូលក្នុងការទាក់ទាញផ្សាយផលិតផលជាច្រើនផងដែរ។ប៉ុន្តែ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ បានផ្តិតយករូបភាពរបស់តារាមួយចំនួន ដែលពួកគេបង្ហាញខ្លួនជាសាធារណៈ ជាមួយការលាតត្រដាង តាមរយៈរូបថតជាច្រើនសន្លឹក ដែលថតដោយអ្នកធ្វើដំណើរឆ្លងកាត់ ដែលបានបង្ហាញពី រូបរាងរបស់តារាស្រី ដែលមានរូបរាងខុស ឆ្ងាយពីរូបភាពលើអ៊ីនធើណែត។យ៉ាងណាមិញ រូបភាពជាក់ស្តែងរបស់ តារាស្រីម៉ូដែល ដែលរស់នៅក្រោមសម្រស់សុប្បនិមិត្តទាំងនេះ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់ និងមានការ ខឹងសម្បារ ដែលមានអារម្មណ៍ចាញ់បោកគេ ដោយសារតែរាងធាត់ មុខមិនសូវលេចធ្លោ មិនសូវខ្ពស់ ជាពិសេសនោះ សម្រស់ និងរូបរាងរបស់ពួកគេ ត្រូវបានគេប្រដូចទៅជា មីង ទៀតផង៕ចង់ដឹងថារូបជីវិតពិត និង រូបសម្រស់លើអ៊ីនធឺណិត​មានភាពខុសគ្នាខ្លាំងកម្រិតណា សូមទស្សនារូបខាងក្រោម៖
តារាម៉ូដែល Ban Seo Jin
តារាម៉ូដែលDiem Diem
តារាម៉ូដែលHoang Xán Xán
តារាម៉ូដែលNhi Lam