គួរឲ្យសរសើរ! វិចិត្រករម្នាក់ បង្កើតរូបចម្លាក់សត្វចេញពីដីខ្សាច់...បើមើលល្មមៗអាចច្រឡំបាន

អេស្ប៉ាញ៖ លោក Andoni Bastarrika ជាវិចត្រករជើងចាស់សញ្ជាតិអេស្ប៉ាញមួយរូប ដែលពោពេញទៅដោយទេពកោសល្យ ដោយស្នាដៃចម្លាក់របស់លោក តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ព្រោះលក្ខណៈរបស់ចម្លាក់ទាំងអស់របស់គាត់ ​គឺដូចទៅនឹងសត្វមានជីវិតពិតៗ។លោក Bastarrika ជាអ្នកចូលចិត្ដដើរលេងកម្សាន្ដតាមឆ្នេរសមុទ្រ និងតែងតែសាងសង់រូបចម្លាក់ធ្វើពីដីខ្សាច់ទៅជារូបសត្វមួយចំនួនដូចជា ក្រពើ ត្រីបាឡែន មឹក និងខ្លាជាដើម។ ហើយកាលពីពេលថ្មីៗនេះ រូបចម្លាក់សត្វគោមួយក្បាលហាក់កំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ដោយសារទំហំ និងរូបរាងរបស់វាប្រៀបបាននឹងសត្វគោពិតៗអីចឹង៕ហើយខាងក្រោមនេះគឺជាស្នាដៃរបស់លោក Bastarrika ដែលបានសាងសង់កន្លងមក៖
រូបចម្លាក់សត្វគោ
រូបចម្លាក់សត្វក្រពើគោ
រូបចម្លាក់សត្វខ្លា
រូបចម្លាក់សត្វក្រពើ
រូបចម្លាក់សត្វក្រពើ
រូបចម្លាក់សត្វគោ
រូបចម្លាក់ត្រីបាឡែន
រូបចម្លាក់ត្រីបាឡែន
រូបចម្លាក់មឹក