ដំណឹងសោកសៅ! អតីតគ្រូបង្គោលក្រុម Inter លោក Simoni បានទទួលមរណភាពហើយ ដោយសារតែ…

  • សៅរ៍ ២៣ ឧសភា, ២០២០ ១៦:០៩
អ៊ីតាលី៖ អតីតអ្នកចាត់ការទូទៅក្រុម Inter Milan លោក Luigi Simoni បានទទួលមរណះភាព ក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាម​ក្នុងខួរក្បាល។
លោកLuigi Simoni
បើយោងតាមរបាយការណ៍របស់កាសែត All Football លោក Simoni បានកើតជំងឺនេះ តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងគាត់មានវ័យជរា ក៏ដូចជាស្ថានភាពជំងឺចេះតែវិវឌ្ឍន៍ធ្ងន់ធ្ងរទៅៗ គាត់ក៏បានចែកឋាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ពោលគឺកាលពី៣ថ្ងៃមុន។លោក Simoni ជាគ្រូបង្វឹកពោរពេញទៅដោយបទពិសោធន៍ម្នាក់ ក្នុងពិភពបាល់ទាត់។ ជាក់ស្ដែងលោក ធ្លាប់ដឹកនាំក្លិបជាច្រើន ក្នុងក្របខណ្ឌ  Serie A រួមមានក្លិប Napoli, Torino, Genoa, Lazio, Siena និង Inter Milan ។
លោកLuigi Simoni ជាមួយនឹង Ronaldo ប្រេស៊ីល
ជាមួយគ្នានេះ ក្រុមដែលលោក ធ្លាប់ដឹកនាំជោគជ័យជាងគេក្នុងអាជីព នោះគឺក្រុម Inter តួយ៉ាងលោកធ្លាប់ជួយក្រុមយក្សអ៊ីតាលីមួយនេះ លើកពានរង្វាន់ UEFA Cup កាលពីរដូវកាល ១៩៩៧/៩៨។
លោក Luigi Simoni លើកពាន UEFA Cup
គួររម្លឹកផងដែរថា បុរសសញ្ជាតិអ៊ីតាលី បានចាប់ផ្ដើមប្រកបអាជីពជាកីឡាករ បាល់ទាត់ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ ដោយក្លិបកំណើតរបស់លោកគឺក្លិប Fiorentina។ យ៉ាងណាមិញ លោកបានចំណាយពេល១៥ឆ្នាំ ក្នុងវិស័យមួយនេះ ដោយធ្លាប់លេងឲ្យក្លិប Mantova, Napoli, Torino, Juventus, Brescia និង Genoa មុនពេលចូលនិវត្តន៍ ក្នុងឆ្នាំ១៩៧៤៕
លោក Luigi Simoni