រៀបការ ៣ឆ្នាំ! ចុងក្រោយ គូស្នេហ៍តារាល្បី ស្រលាញ់គ្នាល្អូកល្អើន លែងលះគ្នាវិញ ដោយហេតុផលនេះ!

កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី ២៨ ខែឧសភានេះ មហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយ ជាខ្លាំង នៅពេលបានដឹងដំណឹងថា តារាសម្តែង Lee Dong Gun និងតារាសម្តែង Jo Yoon Hee បានលែងលះគ្នាដាច់ស្រេចជាផ្លូវការ បន្ទាប់ពីរៀបការជាមួយគ្នាបាន ៣ឆ្នាំ។ ជាមួយគ្នានេះដែរ បើយោងតាម ប្រភពអ្នកស្និទ្ធស្នាល ជាមួយភាគីទាំងពីរនេះ បានឲ្យដឹងថា ពួកគេមានភាពមិនចុះសម្រុងគ្នា និងមានរឿងរកាំរកូសជាមួយគ្នាជាយូរមកហើយ ទើបមកទល់នឹងពេលថ្មីៗនេះ ពួកគេក៏បានឈានដល់ការសម្រេចចិត្ត លែងលះគ្នាបែបនេះ។យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការលែងលះ ដោយនីតិវិធីរួចមក អ្នកទាំងពីរក៏បាន ឯកភាពគ្នាបញ្ចប់បញ្ហានេះដោយរលូន និងបានយល់ព្រមនឹងគ្នាផងដែរថា Jo Yoon Hee នៅមើលថែរក្សាកូនស្រី ដែលជាតំណក់ឈាមរួមគ្នា។ ដោយឡែក បើក្រឡេកមើលទៅមើល Jo Yoon Hee ពេលនេះ នាងមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់នៅលើគណនីបណ្តាញសង្គម ដោយអ្នកគាំទ្រ បានរកឃើញថា គណនី Instagram របស់តារាស្រីរូបនេះ បានលុបរូបភាពដែលបានបង្ហោះកាលពីមុនអស់គ្មានសល់ ដោយស្ងាត់ស្ងៀម រួមទាំងរូបថតអតីតកាល ទាក់ទងនឹង Lee Dong Gun និងរូបថតអាពាហ៍ពិពាហ៍កាលពីមុន ក៏លុបចោលគ្មានសល់៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពដែលមាននៅក្នុងគណនីJo Yoon Hee ត្រូវបានលុបចោលទាំងអស់
Lee Dong Gun និង Jo Yoon Hee
Lee Dong Gun និង Jo Yoon Hee
Lee Dong Gun និង Jo Yoon Hee
Lee Dong Gun និង Jo Yoon Hee