Gun និង Marie ត្រូវហ្វេន​សង្ស័យថា ​ត្រូវរ៉ូវគ្នាវិញហើយ ដោយ​សារ​តែហេតុផល​មួយ​នេះ

ថៃ៖ រឿងរ៉ាវនៃការបែកបាក់ស្នេហារវាង តារាចម្រៀងថៃដ៏ល្បីឈ្មោះ Gun Naphat និងមិត្តស្រី Marie Broenner បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ នៅលើបណ្ដាញអ៊ិនធឺណែតរបស់ប្រទេសថៃ ដោយអ្នកគាំទ្រសុទ្ធសឹងតែ​បញ្ចេញមតិខុសៗគ្នា ទៅលើមូលហេតុនៃការបែកបាក់ស្នេហារវាងអ្នកទាំងពីរ។មកទល់ពេលនេះ សាមីខ្លួនទាំងសងខាងបានចេញមុខបកស្រាយហើយថា អ្នកទាំងពីរសម្រេចចែកផ្លូវគ្នា​ដោយ​សន្តិវិធី និងការព្រមព្រៀងរៀងៗខ្លួន មិនមានវត្តមានអ្នកទីបី ឬការជ្រៀតជ្រែកបំបែកបំបាក់ពីបុគ្គលណាម្នាក់ឡើយ។ រឿងរ៉ាវនៃការបែកបាក់ស្នេហារបស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងសោកស្ដាយជាខ្លាំង។ប៉ុន្តែពេលនេះ អ្នកគាំទ្ររបស់តារាថៃទាំងពីររូប ហាក់បីដូចជាមានសង្ឃឹមឡើងវិញថា តារាទាំងពីររូបអាចនឹងត្រូវរ៉ូវគ្នា​វិញ ដោយសារតែពួកគេបានសង្កេតឃើញចំណុចមួយនេះនៅលើគណនី Instagram របស់ Marie Broenner។ កាលពីបែកគ្នាភ្លាមៗ Marie Broenner បានដាក់រូបភាពគូជាមួយនឹង Gun ជារូបភាព Private ទាំងអស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រមើលមិនឃើញតទៅទៀត ប៉ុន្តែពេលនេះ Marie បានដាក់រូបភាពគូជាមួយនឹង Gun ជារូបភាព Public វិញហើយ ដូច្នេះវាអាចចាត់ទុកថាជាសញ្ញាណល្អមួយ ដែលអ្នកគាំទ្រអាចសន្និដ្ឋានបានថា អ្នកទាំងពីរប្រហែលជាត្រឡប់មកត្រូវរ៉ូវគ្នាវិញហើយ៕សូមទស្សនារូបភាពខាងក្រោម៖
គណនី Instagram របស់ Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenner
Gun Naphat និង Marie Broenne
Marie Broenner