កម្ទេចយន្តហោះមួយពិតៗដើម្បីថតរឿង ព្រោះវាមានប្រសិទ្ធភាពជាងការកាត់ត (មានវីដេអូ)

អាមេរិក៖ អ្នកដឹកនាំ Christopher Nolan ដែលគាត់ធ្លាប់ជាអ្នកដឹកនាំរឿង "The Dark Knight" និង "Interstellar" ដែលសុទ្ធសឹងតែជារឿងលំដាប់កំពូលទទួលបានការវាយតម្លៃខ្ពស់ៗនៅលើ IMDb ហើយឆាប់ៗនេះលោក Christopher Nolan នឹងត្រៀមចេញរឿងថ្មីមួយទៀតដែលមានចំណងជើងថា "Tenet" ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០។លោក Christopher Nolan គឺជាអ្នកដឹកនាំម្នាក់ដែលមានទេពកោសល្យខ្ពស់ក្នុងការដឹកនាំ ហើយត្រង់ឈុតណាដែលពិសេសនោះគឺលោកតែងតែយករបស់ពិតៗមកធ្វើទោះជាចំណាយប៉ុណ្ណាក៏ដោយ ដោយលោកគិតថាវាមានប្រសិទ្ធភាពជាងការកាត់ត ឬការប្រើ CGI ជំនួយ។យ៉ាងណាមិញ ក្នុងរឿង "Tenet" ដែលត្រៀមចាក់បញ្ចាំងខាងមុខនេះ លោក Christopher Nolan បានប្រាប់ទស្សនាវដ្តី Total Film ថាលោកបានចំណាយលុយទិញយន្តហោះប្រភេទ Boeing 747 ពិតៗមកបំផ្ទុះនៅក្នុងរឿងនេះដោយវាមានប្រសិទ្ធភាពជាងប្រើប្រាស់ CGI។ លោកបាននិយាយថា៖ទស្សនាវីដេអូ Trailer ដែលមានឈុតផ្ទុះយន្តហោះនៅខាងក្រោម៖