អីយ៉ាស! Chelsea សម្លឹងឃើញអ្នកចាំទីដៃស្អិតម្នាក់ នៅលីគកំពូលអាល្លឺម៉ង់ ទុកមកជំនួស Kepa

  • ព្រហស្បតិ៍ ២៨ ឧសភា, ២០២០ ១៥:៤៨
អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ​ បានឲ្យដឹងថា ក្លិបតោខៀវ Chelsea បានត្រៀមរួចរាល់ ក្នុងការដាក់សំណើ១៥លានផោន (ឬប្រមាណ ១៨លានដុល្លារ) ផ្ទេរយកអ្នកចាទីដៃទី១របស់ក្រុម Borussia Dortmund កីឡាករ Roman Burki
កីឡាករRoman Burki
Chelsea បច្ចុប្បន្ន កំពុងសម្លឹករកមើល បេក្ខភាពមកជំនួស ម្ចាស់អាវលេខ១ Kepa Arrizabalaga នៅកីឡដ្ឋាន Stamford Bridge។
កីឡាករ Kepa Arrizabalaga
ខណៈរបាយការណ៍របស់កាសែត The Sun បានបញ្ជាក់ថា ក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ កំពុងធ្វើការចរចាតម្លៃប្រមាណ១៥លានផោន ជាមួយ Dortmund ជុំវិញការផ្ទេរយក អ្នកចាំទីវ័យ២៩ឆ្នាំ  មកកាន់ក្របខណ្ឌ Premier League។
អ្នកចាំទីវ័យ២៩ឆ្នាំ របស់​ Dortmund
ប្រភពខាងលើបានបន្ថែមទៀតថា គ្រូបង្គោលក្រុមតោខៀវ លោក​ Frank Lampard មានគម្រោងបញ្ចេញ Kepa ដែលជាអ្នកចាំទីតម្លៃបំបែកកំណត់ត្រាប្រចាំក្លិប នៅរដូវក្ដៅខាងមុខ។
លោក​ Frank Lampard
Kepa វ័យ២៥ឆ្នាំ មួយរយៈចុងក្រោយ  ត្រូវបានគេមើលឃើញថា ហាក់ស្ថិតនៅក្រៅចំណូលចិត្តរបស់លោក Lampard ជាក់ស្ដែង រូបគេត្រូវបានគ្រូបង្វឹកសញ្ជាតិអង់គ្លេស ដាក់ឲ្យអង្គុយកៅអីបម្រុង ចំនួន៦ប្រកួត កំឡុងខែមករា និងខែកុម្ភះកន្លងទៅ ដោយកាលនោះតំណែងរបស់គេ ត្រូវបានអ្នកចាំទីដៃទី២ វ័យ៣៨ឆ្នាំ កីឡាករ Willy Caballero មកជំនួស។
កីឡាករ Kepa Arrizabalaga
គួរឲ្យដឹងដែរថា ក្រៅពី Burki នៅមានអ្នកចាំទីឆ្នើមៗចំនួន ៣រូបទៀតដែលជាជម្រើសរបស់ លោក Lampard ក្នុងការនាំយកមកជំនួស Kepa ក្នុងនោះមានដូចជាអ្នកចាំទីក្រុម AC Milan កីឡាករ Gianluigi Donnarumma អ្នកចាំទីក្រុម Burnley កីឡាករ Nick Pope និង អ្នកចាំទីរបស់ Man UTD កីឡាករ Dean Henderson ៕
កីឡាករDonnarumma,Nick Pope និងDean Henderson