ហ៊ានណាស់! បុរសម្នាក់ ហែលទឹកប្រឡែងលេងជាមួយ ត្រីឆ្លាមប្រវែងជាង៦ម៉ែត្រ គ្មានញញើតបន្តិច (មានវីដេអូ)

  • ព្រហស្បតិ៍ ២៨ ឧសភា, ២០២០ ១៦:២១
បរទេស៖ យោងតាមកាសែតអេស្បា៉ញ បានបង្ហាញថា ថ្មីៗនេះ មានបុរសដ៏ក្លាហានម្នាក់ ដែលហែលទឹកនៅជិតនៅក្បែរត្រីឆ្លាមដ៏ធំមួយ ដែលមានប្រហែលជា៦មែ៉ត្រ ដែលមើលទៅគាត់ហាក់បីជា មិនមានភ័យខ្លាចអីបន្តិចទាល់តែសោះ។ដោយឡែក ឆ្លាមមួយក្បាលនោះ ហែលមកកាត់បុរសនោះ ដោយមិនចាប់អារម្មណ៍ នឹងការវាយគាត់តែសោះ ដោយអ្នកជំនាញ បាននិយាយថាឆ្លាមមួយក្បាលនេះ គឺជាឆ្លាមឈ្មោះ Basking shark វាមិនដែលបង្កគ្រោះថ្នាក់ចំពោះមនុស្សឡើយ គ្រាន់តែវាមានរូបរាងនិង មាត់ធំ ដែលមើលទៅគួរឲ្យខ្លាចតែប៉ុណ្ណោះ។ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតំបន់នេះ បានហាមម្តងហើយម្តងទៀត ចំពោះការហែលទឹកលេងនៅក្បែរត្រីឆ្លាមនៅតំបន់នោះ៕សូមចូលមើលវីដេអូនិងរូបភាពខាងក្រោម៖
រូបភាពដែលបង្ហាញពីសកម្មភាពបុរសក្លាហានហែលទឹកក្បែរឆ្លាម
រូបភាពដែលបង្ហាញពីសកម្មភាពបុរសក្លាហានហែលទឹកក្បែរឆ្លាម
រូបភាពដែលបង្ហាញពីសកម្មភាពបុរសក្លាហានហែលទឹកក្បែរឆ្លាម
ឆ្លាមBasking