តោះ! មកមើលចំណាត់ថ្នាក់ស្រីស្អាតទាំង ១២ ក្នុងចំណោម ១០០នាក់ ដែលមានសម្រស់ស្អាតដាច់គេប្រចាំឆ្នាំ ២០២០

ក្នុងចំណោមតារាងចំណាត់ថ្នាក់ស្រីស្អាត ដែលមានសម្រស់ដាច់គេក្នុងពិភពលោក ក្នុងនោះក៏មានក្រុមតារាចម្រៀង BLACKPINK និងតារាល្បីៗផ្សេងទៀត ដែលមហាជនបានស្គាល់រួចមកហើយផងដែរ។ នេះមិនមែនជាកម្មវិធីប្រឡងបវរកញ្ញាពិភពលោកអ្វីនោះទេ​ តែវាជាការបោះឆ្នោតជ្រើសរើសជាសកល ទៅលើស្រីស្អាតចំនួន ១០០នាក់ ប្រចាំឆ្នាំ ២០២០ នេះ។ យោងតាមគេហទំព័រ starmometer​ បានបង្ហាញថា បន្ទាប់ពីការបោះឆ្នោតជាសកលចំនួន ១៣.៩៥៥.៥៨៤ តាមរយៈការស្ទង់មតិតាមអ៊ីនធឺណែត និងនៅតាមបណ្តាញសង្គមនានា បានបោះឆ្នោតឲ្យតារាសម្តែងជនជាតិកូរ៉េម្នាក់ឈ្មោះ Son Ye Jin ជានារីស្រស់ស្អាតបំផុតប្រចាំឆ្នាំ ២០២០នេះ (The Most Beautiful Woman of 2020)។
កញ្ញា Son Ye Jin
ចំណែកឯខាងក្រោមនេះវិញ គឺជាចំណាត់ថ្នាក់ស្រីស្អាត ១២នាក់ (Top 12) ក្នុងចំណោម ១០០នាក់ ដែលមានសម្រស់ស្អាតដាច់គេ៖១. កញ្ញា Son Ye Jin, SOUTH KOREA២. កញ្ញា Lalisa Manoban, THAILAND៣. កញ្ញា Tzuyu, TAIWAN៤. កញ្ញា Urassaya Sperbund, THAILAND
Son Ye Jin, Lalisa Manoban, Tzuyu និងកញ្ញា Urassaya Sperbund
៥. កញ្ញា Jisoo Kim, SOUTH KOREA៦. កញ្ញា Rose Park NEW ZEALAND៧. កញ្ញា Song Hye Kyo, SOUTH KOREA៨. កញ្ញា Jennie Kim, SOUTH KOREA
Jisoo Kim, Rose Park,Song Hye Kyo និងកញ្ញា Jennie Kim
៩. កញ្ញា Liza Soberano, PHILIPPINES១០. កញ្ញា Sina Deinert, GERMANY១១. កញ្ញា Sana Minatozaki, JAPAN១២. កញ្ញា Priyanka Mazumdar, INDIA
Liza Soberano,Sina Deinert,Sana Minatozaki និងកញ្ញា Priyanka Mazumdar
ប្រភព៖ starmometer.com