ក្រុមហ៊ុន​ Microsoft ចង់បោះទុន ២ ​ពាន់លាន​ដុល្លារ ដើម្បី​វិនិ​យោគ​លើ​ក្រុម​ហ៊ុន Reliance ​Jio​

  • ព្រហស្បតិ៍ ២៨ ឧសភា, ២០២០ ១៦:៤១
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុននេះកំពុងតែសម្លឹងមើលឱកាស​ក្នុង​ការចូលរួមលើផែនការវិនិយោគមួយជាមួយដៃគូពិសេសរបស់ខ្លួន។ ក្រុមហ៊ុននេះ បានដើរតួក្នុងនាមជាអ្នកបិនិយោគ ដើម្បីបានចូលរួមនៅក្នុងកម្មវិធី Reliance Jio Platforms ជាមួយនឹងរបាយការណ៍នៃថវិកាវិនិយោគចំនួន ២ ពាន់​លានដុល្លារនៅក្នុងក្រុមហ៊ុនសេវាកម្មឌីជីថលន Reliance មួយនេះ។
រូបតំណាង
ក្នុងនោះដែរ កម្មវិធី Jio Platforms នេះ មានការចូលរួមដំណើរការដោយក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន Reliance Jio, ក្រុមហ៊ុន Jio Fiber, ក្រុមហ៊ុន MyJio, JioTV, ក្រុមហ៊ុន JioCinema, ក្រុមហ៊ុន Jio Mart ក្រុមហ៊ុន JioNews, ក្រុមហ៊ុន JioSaavn និង ក្រុមហ៊ុនដែលមានសេវាកម្មផ្សេងទៀត។
រូបតំណាង
នាថ្មីៗនេះ ក្រុមហ៊ុនទាំងនេះក៏បានធ្វើការរៃអង្គាសប្រាក់បានជាង ១២,៣ ពាន់លានដុល្លារ ពីក្រុមហ៊ុនដែល​ធ្វើការវិនិយោគដូចជា ក្រុមហ៊ុន Facebook, ក្រុមហ៊ុន KKR និងក្រុមហ៊ុន Vista Equity Partners ក្នុង​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាមួយគ្នានេះផងដែរ ទើបធ្វើឲ្យក្រុមហ៊ុន Microsoft ចង់ធ្វើការវិនិយោគចំនួន ២ ពាន់​លានដុល្លារ៕ប្រភព៖ shortpedia