ដល់ថ្នាក់​ប្លុក​ Instagram! អ្នកគ្រូ​ផេន​ស៊ី​ ត្រូវ​អ្នក​លេង​អ៊ីនធឺ​ណែត​​​ម្នាក់​​​ដៀល​​​កប់​ៗ​​មាត់យ៉ាងអសីលធម៌

ថៃ៖ តារាកំប្លែងថៃដ៏ល្បីឈ្មោះ Tukky Sudarat ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈការ​សម្ដែង​ជាតួអង្គក្នុងឃ្លីបវីដេអូកំប្លែង អ្នកគ្រូផេនស៊ី ក្នុងមួយរយៈពេលចុងក្រោយនេះ កំពុងជួបនូវបញ្ហាធំដោយសារអ្នកលេង​អ៊ិនធឺណែតមួយរូប។ ក្នុងនោះ នៅពេលដែល Tukkyអ្នកគ្រូផេនស៊ី បង្ហោះរូបភាពនៅលើគណនី Instagram ស្រាប់តែមាន​អ្នកលេងអ៊ិនធឺណែត​ម្នាក់ ដែលហ្វេនជឿថា ទំនងជាប្រើប្រាស់គណនីក្លែងក្លាយ បានចូលទៅខមមិនរិះគន់​តារា​កំប្លែងរូបនេះឡើង​កប់ៗមាត់។ ពាក្យពេចន៍ដែលអ្នកលេងអ៊ិនធឺណែតប្រើប្រាស់គណនីក្លែងក្លាយរូបនោះ សរសេររិះគន់អ្នកគ្រូផេនស៊ី ហាក់បី​ដូចជាមានលក្ខណៈអសីលធម៌ខ្លាំង ដោយវាយប្រហារលើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែងរូបនេះជាខ្លាំង ក៏ដូចជាបង្ហាញការស្អប់ខ្ពើម រហូតដល់ថ្នាក់ដែលតារាកំប្លែងរូបនេះទទួលយកមិនបាន ហើយសម្រេច​ចិត្តប្លុក​គណនីនោះចោលតែម្ដង។ ប៉ុន្តែក្រោយមក ក៏ស្រាប់តែមានគណនីក្លែងក្លាយមួយផ្សេងទៀត ចូលមកសរសេររិះគន់​ដោយ​ប្រើប្រាស់​ពាក្យអសុរោះ រិះគន់លើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែង Tukky កប់ៗមាត់ដដែល។ ដោយហេតុនេះហើយ ទើបបានជា Tukkyអ្នកគ្រូផេនស៊ី សម្រេចចិត្តបង្ហោះសារលើគណនីហ្វេសប៊ុកជា​សាធារណៈ ដើម្បីស្នើសុំកុំឲ្យអ្នកប្រើប្រាស់គណនីក្លែងក្លាយចូលមកវាយប្រហារគាត់ដោយប្រើប្រាស់​សម្ដី​អសុរោះបែបនេះទៅទៀត។ ប៉ុន្តែបើនៅតែចង់វាយប្រហារបន្តទៀត ហ្វេនៗថា៖ «អាចចេញមុខមកផ្ទាល់ៗបាន កុំសម្ងំជេរគេ​លាក់ៗបែបនេះទៀត»៕ សូមទស្សនារូបភាពខាងក្រោម៖
សារបង្ហោះរបស់ Tukky
សម្ដីរិះគន់របស់អ្នកលេងអ៊ិនធឺណែតទៅលើ Tukky
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី
Tukky ឬ អ្នកគ្រូផេនស៊ី