ប៉ូលិសដែលសង្កត់.កបុរសស្បែកខ្មៅ George Floyd រហូតដល់ស្លាប់ ត្រូវប្រពន្ធដាក់ពាក្យលែងលះ

  • ពុធ ០៣ មិថុនា, ២០២០ ១៤:៥០
អាមេរិក៖ ក្នុងសេចក្ដីថ្លែងការណ៍មួយតាមរយៈមេធាវីបានឲ្យដឹងថា ភរិយារបស់លោក Derek Chauvin ដែលជាអតីតមន្ដ្រីប៉ូលិស និងកំពុងរងការចោទប្រកាន់ពីបទឃាតកម្មក្នុងការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានដាក់ពាក្យលែងលះស្វាមីរបស់ខ្លួន​​​។ស្ត្រីជាភរិយាមានឈ្មោះថា Kellie Chauvin ហើយនាងបានរៀបការ និងរួមរស់ជាមួយនឹងលោក Derek Chauvin ជាង១០ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានកូនម្នាក់ឡើយ។ ចំពោះមូលហេតុ ដែលនាំឲ្យឈានដល់ការសម្រេចចែកផ្លូវនេះ ក៏ដោយសារតែនាងខកចិត្ដនិងខូចចិត្តជាខ្លាំងជំុវិញការស្លាប់ដ៏គួរឲ្យអាណិតរបស់លោក George Floyd។គួររម្លឹកថា លោក George Floyd បានស្លាប់ក្រោមស្នាដៃរបស់អតីតប៉ូលិសស្បែកស Derek Chauvin ដោយការសង្កត់ផ្ទប់ទៅនឹងដីអស់រយៈពេលជាងនាទី បន្ទាប់ពីជនរងគ្រោះត្រូវបានឃាត់ខ្លួនក្នុងករណីប្រើប្រាស់លុយក្លែងក្លាយចំនួន២០ដុល្លារអាមេរិកទៅទិញទំនិញក្នុងហាងមួយកន្លែង។យ៉ាងណាមិញ លោក Derek Chauvin ត្រូវបានបណ្ដេញចេញពីតំណែង និងរងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី២ និងទី៣។ ទន្ទឹមនឹងនេះ ជនជាប់ចោទអាចនឹងជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ចំពោះទោសឃាតកម្មកម្រិតទី៣ និងរយៈពេល១០ឆ្នាំទៀត ចំពោះទោសឃាតកម្មកម្រិតទី២៕សូមទស្សនារូបភាពខាងក្រោម៖
លោក Derek Chauvin
នាង Kellie Chauvin
ជនរងគ្រោះ លោកGeorge Floyd