នាយក​រដ្ឋ​​មន្រ្តី​ថៃ ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រារព្ធ​ពិធី​ខួប​​កំណើត​​ឲ្យ​​​ម្ចាស់​ក្សត្រី​ខ្លួន​

  • ពុធ ០៣ មិថុនា, ២០២០ ១៤:៤៩
ថៃ៖ សកម្មភាព​ជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះ សម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានដើម្បីប្រារព្ធពិធី​ខួបកំណើត​របស់ព្រះមហាក្សត្រីយានីរបស់ខ្លួន។ លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយារបស់លោកគឺអ្នកស្រី Naraporn បាន​ដឹក​នាំ​​រដ្ឋមន្រ្តី​ខុទ្ទកាល័យសរសេរសារជូនពរនៅឯវិមាន Grand Palace សម្រាប់ម្ចាស់ក្សត្រី​ដែលមាន​ព្រះជន្មាយុយាងចូល ៤២ ព្រះវស្សានាពីថ្ងៃពុធនេះ។
លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយា
ព្រះបរមរាជវាំងក៏បានបើកអោយសមាជិកគ្រួសាររាជវង្សនិងឥស្សរជននានាសរសេរសារថ្វាយ​ព្រះ​ករុណា។ នៅតាមបណ្តាខេត្តផ្សេងៗសកម្មភាពដដែលត្រូវបានធ្វើឡើងនៅសាលាខេត្ត ដោយមាន​អភិបាល​ខេត្តដឹកនាំ​ព្រឹត្តិការណ៍នេះផងដែរ។
ពេលវេលាត្រូវប្រព្រឹត្តិកម្មវិធីខួបកំណើតរបស់ព្រះមហាក្សត្រីយានីថៃ
នៅឯ Pathum Thani កូនត្រីចំនួន ២០០,០០០ ក្បាលត្រូវបានប្រលែងចូលក្នុងទន្លេ Chao Phraya ក្នុងឱកាសដែលលោក Pinit Boonlert អភិបាលខេត្តមានប្រសាសន៍ថា វាជាថ្ងៃ​ដ៏សំខាន់បំផុតមួយ​សម្រាប់​ប្រជាជនទាំងអស់នៅក្នុងព្រះរាជាណាចក្រ។ អ្នកស្ម័គ្រចិត្តនៅគ្រប់ខេត្តទាំងអស់បានជីក​ប្រឡាយ​ និងធ្វើ​សកម្មភាពផ្សេងៗទៀតដើម្បី ប្រារព្ធ​ទិវា​ពិសេសនេះ៕
សារថ្វាយព្រះពររបស់ក្រុមហ៊ុន Thai Airway International Public Company
ព្រះមហាក្សត្រីយានីថៃ
ប្រភព៖ Bangkok Post