ដំណឹងក្តុកក្តួល! វេជ្ជបណ្ឌិតចិន មានស្បែកប្រែជាខ្មៅ ដោយសារវីរុសកូរ៉ូណាបំផ្លាញថ្លើមរូបនេះ បានស្លាប់បាត់ហើយ

  • ពុធ ០៣ មិថុនា, ២០២០ ១៦:១២
ចិន៖ នៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២០ ព័ត៌មានមួយបានរាយការណ៍ថាវេជ្ជបណ្ឌិត Hu Weifeng អាយុ ៤២ ឆ្នាំជាវេជ្ជបណ្ឌិតជនជាតិចិន បានឆ្លងជំងឺកូវិដ១៩ ហើយមានអាការៈធ្ងន់ធ្ងរ ក្រោយមកស្បែកប្រែជាខ្មៅ។ ចុងក្រោយបានទទួលមរណភាពបន្ទាប់ពីបានប្រយុទ្ធប្រឆាំងជំងឺអស់រយៈពេលជិត ៥ខែ។គួរបញ្ជាក់ផងដែរថា ​លោកវេជ្ជបណ្ឌិត Hu Weifeng បានឆ្លងជំងឺ កាចសាហាវនេះ ក្នុងពេលកំពុងព្យាបាលនៅមន្ទីរពេទ្យកណ្តាលទីក្រុង Wuhan កាលពីខែមករាកន្លងទៅនេះ ក៏ដូចជាលោកវេជ្ជបណ្ឌិត Hu Weifengដែលកំពុងទទួលការព្យាបាលផងដែរ។ ដោយទទួលការព្យាបាលតាំងពីពាក់កណ្តាលខែមករា ដែលក្រោយមកពួកគេទាំងពីរមានពណ៌ស្បែកខ្មៅដោយសារកម្រិតអរម៉ូនមិនមានតុល្យភាពនោះ បន្ទាប់ពីវីរុសធ្វើឱ្យខូចថ្លើមយ៉ាងធ្ងន់ធ្ងរ តែរោគសញ្ញារបស់ពួកគេកាន់តែអាក្រក់ ស្រាប់តែពណ៌ស្បែករបស់គាត់ចាប់ផ្តើមប្រែជាខុសធម្មតា។ តាមប្រភពដដែល បាននិយាយថាលោកវេជ្ជបណ្ឌិត Yi Fan ត្រូវបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី ៦ ខែឧសភា កន្លងទៅ ចំណែកឯលោកវេជ្ជបណ្ឌិត Hu Weifengហាក់ដូចជាមិនជាសះស្បើយសោះឡើយ។ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់លោក វេជ្ជបណ្ឌិត Hu Weifeng កាន់តែអាក្រក់មួយថ្ងៃទៅថ្ងៃ គាត់ត្រូវតែនៅលើគ្រែសម្រាកបន្ទប់ ICU និងទទួលបានការព្យាបាលយ៉ាងដិតដល់បំផុត តែយ៉ាងណាមិញដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងន់ឡើង គាត់ក៏បានស្លាប់ ដោយសារតែ ដាច់សរសៃឈាមខួរក្បាល៕សូមទស្សនរូបខាងក្រោម៖
Hu Weifeng
Hu Weifeng
Hu Weifeng