ចុមយក្ស! ស្ងាត់ៗ Zidane លួចទាក់ទងទៅភ្នាក់ងារ របស់កីឡាករឆ្នើមក្រុម Man UTD ម្នាក់នេះ

  • ពុធ ០៣ មិថុនា, ២០២០ ១៥:៤៧
អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់ ភ្នាក់ងាររបស់ កីឡាករ Paul Pogba លោក Mino Raiola ពិភាក្សាជុំវិញលទ្ធភាពនៃការផ្ទេរ ម្ចាស់អាវលេខ៦របស់ក្រុមបិសាចក្រហម Manchester United រូបនេះ ទៅកាន់កីឡដ្ឋាន Santiago Bernabeu ។
កីឡាករPaul Pogba
ក្នុងប៉ុន្មាន២រដូវកាលចុងក្រោយ Pogba តែងមានព័ត៌មានជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ទៅ Real Madrid ជារឿយៗ ដោយលោក Zidane មានការពេញចិត្តខ្លាំង មកលើជម្រើសជាតិបារាំងរូបនេះ។
លោក Zidane ជាមួយនឹង Pogba
យ៉ាងណាមិញ ក្រៅពីក្លិបយក្សអេស្ប៉ាញ ក្នុងនោះក្លិបសេះបង្កង់ Juventus និងក្លិប Paris Saint-Germain ក៏ចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ២៧ឆ្នាំ ទៅរួមក្រុមផងដែរ។
កីឡាករ Paul Pogba
ប៉ុន្តែបើយោងតាមការបញ្ជាក់របស់កាសែត Le10 Sports ក្លិប Real Madrid ហាក់នាំមុខក្លិបទាំងពីរខាងលើ ក្នុងការប្រជែងយក Pogba ដោយលោក Zidane បានធ្វើការទាក់ទងចរចាជាមួយនឹងភ្នាក់ងារ របស់សាមីកីឡាកររួចរាល់ហើយ ខណៈអ្វីដែលនៅសេសសល់នោះគឺ ការចរចារវាងក្លិបនឹងក្លិប ។
លោកMino Raiola ភ្នាក់ងាររបស់ Pogba
ជាមួយគ្នានេះ​ បើយោងតាមរបាយការណ៍កាលពីពេលថ្មីៗកន្លងទៅ Real Madrid បច្ចុប្បន្នមិនមានលទ្ធភាពផ្ទេរយក Pogba នោះទេ ដោយសារតែក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។ ក្នុងនោះជំនួសឲ្យការប្រើលុយ ក្លិបជើងឯក Champions League ១៣សម័យ គ្រោងផ្ដល់កីឡាករចំនួន៤រូបឲ្យ Man UTD ជាថ្នូរដោះដូរ រួមមានកីឡាករ  Brahim Diaz, James Rodriguez, Martin Odegaard និង Lucas Vazquez៕
កីឡាករទាំង៤របស់ Real Madrid