ប្រធានក្លឹប Benfica ឆ្លើយតបយ៉ាងខ្លីចំពោះអ្នកដែលរិះគន់ការផ្ទេររបស់ Joao Felix

  • ពុធ ០៣ មិថុនា, ២០២០ ១៦:១៤
ការបង្ហាញខ្លួនរបស់ Joao Felix បន្ទាប់ពីការផ្ទេរក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាដ៏ច្រើនទៅកាន់ក្លឹបអេស្ប៉ាញ Atletico Madrid បានធ្វើឱ្យមានការរិះគន់ ប៉ុន្តែលោក Luis Filipe Vieira ប្រធានក្លឹប Benfica បានវាយបកវិញចំពោះការរិះគន់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ២០ ឆ្នាំរូបនេះ។
លោក Luis Filipe Vieira
លោក Viera បានអះអាងថា អ្នកដែលសាកសួរពីការចុះកុងត្រារបស់អតីតខ្សែប្រយុទ្ធ Benfica កំពុងបង្ហាញសញ្ញានៃការច្រណែនឈ្នានីស។ Viera បានប្រាប់បណ្តាញទូរទស្សន៍ផ្លូវការរបស់ Benfica ថា“ ការរិះគន់នោះគឺមានលក្ខណៈដូចជាការច្រណែនដែលបានរៀបចំទុកមុនអ៊ីចឹង។ “ការផ្ទេររបស់ Felix គឺជាការផ្ទេរមួយដែលទទួលបានការកោតសរសើរខ្លាំងបំផុតនៅអឺរ៉ុប។ "វាជាតម្លៃដ៏ថ្លៃបំផុតក្នុងអំឡុងពេល ៦ ខែ ដែល Joao Felix លេងឱ្យ Benfica"។
កីឡាករ Joao Felix និងលោកLuis Filipe Vieira
Viera បានបន្តពិភាក្សាអំពីភ័ស្តុតាងនៃការផ្ទេរ Joao Felix យោងតាមកិច្ចសន្យាបន្តកុងត្រាចាស់របស់គាត់ជាមួយ Benfica ។ លោកបានបន្ថែមថា“ ក្លឹបបានចុះហត្ថលេខាបន្តកុងត្រាជាមួយគាត់ និងបានដំឡើងថ្លៃនៃការផ្ទេររបស់គាត់ផងដែរ”។ "កិច្ចព្រមព្រៀងមួយបាននិយាយថា នឹងផ្តល់កម្រៃជើងសារ ១០% ដល់ភ្នាក់ងារ Gestifute ដែលគ្រប់គ្រងដោយផ្ទាល់ដោយភ្នាក់ងាររបស់ Felix ហើយក៏គ្មាននរណាម្នាក់នឹកស្មានថានឹងមានការផ្ទេរជាមួយតម្លៃខ្លួនរហូតដល់ ១២៦ លានអឺរ៉ូបែបនេះទេ"៕
កីឡាករ Jao Felix