ញាក់សាច់! មិនដល់មួយសប្ដាហ៍ផង មានអ្នកបរិច្ចាគប្រាក់សម្រាប់ពិធីបុណ្យសពលោក George Floyd តាមរយៈមូលនិធិ GoFundMe រហូតទៅដល់...

  • ពុធ ០៣ មិថុនា, ២០២០ ១៦:៣១
អាមេរិក៖ ពលរដ្ឋអាមេរិក មានការអាណិតអាសូរជាពន់ពេកចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្រោមថ្វីដៃប៉ូលិសស្បែកស ដែលបម្រើការនៅទីក្រុង Minneapolis រដ្ឋ Minnesota។ យ៉ាងណាមិញ គេសង្កេតឃើញមានសប្បុរសជនជាច្រើន បានចែករំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារលោក George Floyd តាមរយៈការចូលរួមក្នុងមូលនិធិ «GoFundMe» ។មូលនិធិនេះ បានបង្កើតឡើងដោយ លោក Philonise Floyd ដែលត្រូវជាបងប្រុសរបស់លោក George Floyd។ ហើយមិនដល់សប្ដាហ៍ផង (៦ថ្ងៃ)​ មូលនិធិនេះទទួលបានប្រាក់បរិច្ចាគសរុបរហូតដល់ ១០,១១៣,២០០ ដុល្លារអាមេរិក ពីម្ចាស់ជំនួយចំនួន ៣៩០,១០០នាក់។ទន្ទឹមនឹងនេះដែរ គេហទំព័រ GoFundMe ក៏បានបង្ហាញពីមូលនិធិស្របច្បាប់មួយផ្សេងទៀតសម្រាប់លោក George Floyd ដែលបានបង្កើតឡើងដោយអ្នកស្រី Bridgett ដែលត្រូវជាបងស្រីរបស់លោក។ ហើយបើគិតត្រឹមថ្ងៃអង្គារម្សិលមិញ មូលនិធិនេះក៏ទទួលប្រាក់បរិច្ចាគសរុបជិត៣០មុឺនដុល្លារអាមេរិកផងដែរ។គួរជម្រាបថា ថិវិកាទាំងនេះនឹងត្រូវចំណាយលើពិធីបុណ្យសព ហើយប្រាក់ដែលនៅសេសសល់នឹងរក្សាទុកសម្រាប់ការធ្វើដំណើរទៅតុលាការ និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារលោក George Floyd ក៏ដូចជាទុកសម្រាប់ចំណាយលើការសិក្សារបស់កូនៗលោកចំនួនពីរនាក់ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
ចំនួនទឹកប្រាក់ដែលទទួលបានពីមូលនិធិ GoFundMe
សាច់ញាតិលោកGeorge Floyd
លោក George Floyd កាលនៅមានជីវិត