មិនណយទេ! Spurs ហ៊ានចូលប្រជែង Man UTD និង Liverpool តាមទិញកីឡាករលំដាប់ជួរមុខនៅ Serie A ម្នាក់នេះ

  • ពុធ ០៣ មិថុនា, ២០២០ ១៦:២៣
អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានចូលខ្លួនប្រជែងជាមួយក្រុមបិសាចក្រហម Manchester United និង ហង្សក្រហម Liverpool ស្រវាយកខ្សែការពារក្រុម Napoli កីឡាករ Kalidou Koulibaly
កីឡាករKalidou Koulibaly
ជម្រើសជាតិសេណេហ្កាល់ ត្រូវបានប្រធានក្លិប Napoli លោក Aurelio De Laurentiis ដាក់តម្លៃខ្លួនចំនួន៨៩លានផោន (ឬប្រមាណ ១១១លានដុល្លារ) ឯណោះ បើទោះជាបច្ចុប្បន្ន បណ្ដាក្លិបជាច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
កីឡាករKalidou Koulibaly
ជាមួយគ្នានេះ Man UTD ត្រូវបានគេរាយការណ៍មកថា បានដាក់រ៉ាដា មកលើ Koulibaly ជាយូរណាស់មកហើយ ពោលតាំងពីរជ្ជកាលលោក Jose Mourinho នៅដឹកនាំម្ល៉េះ។ ខណៈក្លិប Liverpool ក៏មានគម្រោងចង់ផ្ទេរយករនាំងការពារវ័យ២៨ឆ្នាំ ទៅចាប់ដៃគូជាមួយកីឡាករ Virgil van Dijk ផងដែរ។
កីឡាករKalidou Koulibaly
ដោយឡែកបើយោងតាមការចុះផ្សាយរបស់កាសែត Il Mattino ក្រោយផ្ទេរទៅដឹកនាំនៅ Spurs លោក Mourinho នៅតែចិញ្ចឹមចង់បាន Koulibaly។ ប្រភពខាងលើ បានបន្ថែមទៀតថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ មានបំណងចង់បាន Koulibaly មកជំនួសតំណែងខ្សែការពារចាស់វស្សារបស់​ Spurs កីឡាករ Jan Vertonghen ដែលគ្រោងនឹងចាកចេញនៅរដូវក្ដៅខាងមុខ៕
កីឡាករJan Vertonghen