ក្តៅៗ! ម៉ូលីកា ប្រកាសលែងប្តីជាលើកទី២ ដោយចាប់រឿងស្រី ដោយឲ្យតម្លៃខ្លួន....

ភ្នំពេញ៖ ខណៈជិតគ្រប់ខែទៅហើយ បែរជាម៉ូលីកា​ មានរឿង ស្មុគស្មាញ កើតទុក្ខមិនសុខចិត្តជាច្រើន ទាក់ទងនឹងជីវិតគូរបស់នាង ដោយលើកមុន នាងក៏ប្រកាសថា លែងគ្នា តែបែរជាអត់ទៅវិញ ខណៈស្វាមីនាង​ ធ្វើល្អឡើងវិញ តែនៅពេលនេះ នាងក៏ប្រកាសលែងជាលើកទី២ ដោយអះអាងថា​ មានភស្តុតាងច្បាស់លាស់។កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាស្រីរូបនេះ បានបង្ហោះសារ និងអមជាមួយនឹងទឹកមុខក្រៀមក្រំ ដោយសរសេរថា៖យ៉ាងណាមិញ ក្រោយពីឃើញរឿងរ៉ាវបែបនេះ ក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានលើកទឹកចិត្ត និងឲ្យនាងគិតឲ្យបានច្បាស់ ព្រោះថាពេលនេះ អ្នកទាំងពីរ មានកូនជាចំណងដៃផងដែរ កុំឲ្យគ្នាកំព្រាឪពុក តាំងពីក្នុងពោះ។ ប៉ុន្តែមិនដឹងថា លើកនេះ ម៉ូលីកា នឹងសម្រេចចិត្តថា លែង ឬមិនលែងនោះទេ ចាំតាមដានទាំងអស់គ្នា តែយ៉ាងណា ហ្វេនៗ មិនចង់ឲ្យនាង ត្រូវបែកបាក់គ្រួសារ ក្នុងពេលនេះទេ ព្រោះអាណិតកូនក្នុងផ្ទៃ មិនទាន់ឃើញពន្លឺផង ម្តាយឪពុក ត្រូវលែងគ្នា៕
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
សាររបស់នាង