BTS​​ និយាយ​បែប​នេះ​ អំពីការរើសអើង​ពូជ​សាសន៍​ (មាន​វីដេ​អូ​)​

  • សុក្រ ០៥ មិថុនា, ២០២០ ០៩:៤៧
កូរ៉េខាងត្បូង៖ សិល្បករសកល BTS បាននិយាយ និងបង្ហាញការគាំទ្រដល់ចលនា #BlackLivesMatter ប្រឆាំងនឹង​ការរើសអើង​ជាតិសាសន៍ និងភាពអយុត្តិធម៌។ សិល្បករ K-Pop ជាច្រើនផ្សេងទៀតក៏បានបង្ហាញ ការគាំទ្រ តាមរយៈវេទិកាសង្គម​របស់​ពួកគេផងដែរ។ ខាងក្រោមនេះគឺជាសារដែលក្រុម BTS បានផ្សាយតាមរយៈទំព័រ Twitter ជាផ្លូវការ​របស់​ពួកគេ​។
Twinterផ្លូវការរបស់BTS
ក្រុមហ៊ុនBTS ក៏បានធ្វើការបរិច្ចាគដល់អង្គការយុទ្ធនាការពាក់ព័ន្ធនេះផងដែរ។ BigHit Entertainment បានថ្លែង​ថា៖ «យើងកំពុងបរិច្ចាគ។ បច្ចុប្បន្នប្រាក់នេះនៅតែកំពុងត្រូវបានផ្ញើ ដូច្នេះយើងមិនទាន់អាចបង្ហាញពីចំនួន​​ទឹក​ប្រាក់​ដែល​មានសរុបនោះទេ។ BTSតែងតែជាអ្នកតស៊ូមតិដើម្បីសមភាព និងយុត្តិធម៌ហើយតែងតែ​ផ្សព្វ​ផ្សាយ​​សារជាច្រើន​អំពីការនិយាយ និងការស្រឡាញ់ខ្លួនឯង (Love Yourself)»។ ពួកគេបានសម្តែងរឿងនេះជាបន្តបន្ទាប់តាមរយៈតន្រ្តី និងតាមរយៈពាក្យសម្តីរបស់ពួកគេ។ នៅឆ្នាំ ២០១៨ ពួកគេ​បាន​ធ្វើការថ្លែងសុន្ទរកថាមួយនៅឯ U.N និងបានលើកឡើងអំពីបញ្ហាសញ្ជាតិ និងអត្តសញ្ញាណយេនឌ័រ និងជំរុញឱ្យ​ប្រជាជន​​និយាយដោយខ្លួនឯង៕
BTS Team Leader's Message
សូមទស្សនាវីដេអូនៃការថ្លែងសុន្ទរកថានៅខាងក្រោម៖