រាជរដ្ឋាភិបាល​ថា ខ្លួន​នឹង​​ប្រែ​មុខមាត់ប្រឡាយ​ទឹក​ស្ទឹង​មាន​ជ័យ​ ពីអាង​​ស្ដុក​ទឹក​​ស្អុយ​​ទៅជា​ប្រឡាយ​​បេតុង​

  • សុក្រ ០៥ មិថុនា, ២០២០ ១១:២២
ប្រឡាយទឹកស្ទឹងមានជ័យ នឹងប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយ និងអាច​រំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែន​សុខ។ លើសពីនោះប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យ នឹងទទួលបានដីសម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ នេះ​បើតាមហេ្វសប៊ុកផ្លូវការរបស់​សម្តេច​តេជោ​ ហ៊ុន សែន​ ថ្មីៗនេះ។ជាការកត់សម្គាល់ សម្តេចតេជោបានអំពាវនាវដល់ពលរដ្ឋឲ្យចូលរួម​ធ្វើអនាម័យក្នុងការ​ទុកដាក់​សម្រាមអោយ​បាន​ត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែងរស់នៅ។សូមបញ្ជាក់ថា តាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាប្រឡាយស្ទឹងមានជ័យឲ្យរួចរាល់​នាពេល​ឆាប់ៗ​នេះ ដើម្បីធានាការរំដោះទឹកស្អុយឲ្យបានលឿនជៀសវាងការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លំាង៕
ប្រឡាយទឹកស្ទឹងមានជ័យ
ប្រឡាយទឹកស្ទឹងមានជ័យ
ប្រឡាយទឹកស្ទឹងមានជ័យ