ញាក់សាច់! គ្រាន់តែនៅផ្ទះ កំឡុងពេលកូវីដ១៩ អត្តពលិកទាំង៥រូបនេះ រកលុយពី IG បានមិនតិច ខណៈ Ronaldo ឈរលេខ១ រកបាន…

  • សុក្រ ០៥ មិថុនា, ២០២០ ១០:៣៣
បរទេស៖ ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសធ្វើឲ្យមានការរាំងស្ទះ ក្នុងការរកប្រាក់ចំណូល ប៉ុន្តែបើយោងតាមរបាយការណ៍ កាលពីពេលថ្មីៗ តារាឆ្នើមៗ ក្នុងវិស័យកីឡាមួយចំនួន នៅតែអាចរកប្រាក់ចំណូល បានដោយងាយស្រួលដដែល។ជាក់ស្ដែង បើយោងតាមការសិក្សារបស់ Attain គ្រាន់តែចំណាយពេលឃុំខ្លួននៅផ្ទះ កំឡុងពេលកូវីដ១៩ ចន្លោះពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១៤ ខែឧសភា អត្តពលិក ទាំង៥រូប ខាងក្រោមនេះ រកប្រាក់ចំណូលពីការបង្ហោះរូបលើ បណ្ដាញសង្គម Instagram បានខ្ទង់លានដុល្លារ។អត្តពលិកទាំង៥រូបនេះ រួមមាន៖1. ខ្សែប្រយុទ្ធក្រុម សេះបង្កង់ Juventus កីឡាករ Cristiano Ronaldo រកបាន ១,៨៨២,៣៣៦ ផោន (ឬប្រហែល ២,៣លានដុល្លារ) ដោយចំណូលពីការបង្ហោះម្ដងទទួលបានប្រមាណ ៥៩ម៉ឺនដុល្លារ។
កីឡាករCristiano Ronaldo
2. ម្ចាស់អាវលេខ១០ ក្រុម Barcelona កីឡាករ Lionel Messi រកបាន ១,២៩៩,៣៧៣ ផោន (ឬប្រហែល ១,៦លានដុល្លារ) ដោយចំណូលពីការបង្ហោះម្ដងទទួលបានប្រមាណ ៤សែនដុល្លារ។
កីឡាករLionel Messi
3. ជម្រើសជាតិប្រេស៊ីល Neymar រកបាន ១,១៩២,២១១ ផោន (ឬប្រហែល ១,៥លានដុល្លារ) ដោយចំណូលពីការបង្ហោះម្ដងទទួលបានប្រមាណ ៣៧ម៉ឺនដុល្លារ។
កីឡាករ Neymar
4. តារាបាល់បោះ Shaquille O'Neal រកបាន ៥៨៣,៦២៨ ផោន (ឬប្រហែល ៧៣ម៉ឺនដុល្លារ) ដោយចំណូលពីការបង្ហោះម្ដងទទួលបានប្រមាណ ៤ម៉ឺន៥ពាន់ដុល្លារ។
កីឡាករ Shaquille O'Neal
5. អតីតម្ចាស់អាវលេខ៧ របស់ក្រុមបិសាចក្រហម Manchester United លោក David Beckham រកបាន ៤០៥,៣៥៩ផោន (ឬប្រហែល ៥១ម៉ឺនដុល្លារ) ដោយចំណូលពីការបង្ហោះម្ដងទទួលបានប្រមាណ ១៧ម៉ឺនដុល្លារ។
លោកDavid Beckham