ឆ្ងល់ថាមុខមាត់ Aum ផ្លាស់ប្ដូរបែបណា មើលរូបកាលពីក្មេង​បានដឹង

ថៃ៖ ទោះបីជា មានអាយុកាន់តែច្រើនបន្តិចក្ដី តែកំពូលតារាសម្ដែងស្រី Aum Patcharapa នៅតែមានភាពទាក់ទាញ ព្រមទាំងរូបសម្រស់ដ៏ក្មេងជាងវ័យ ដែលធ្វើអ្នកទស្សនាជាច្រើន មានភាពពេញចិត្តលើរូបនាងជានិច្ច។មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត ក្នុងវ័យជាង ៤០ ឆ្នាំ របស់ Aum មិនដែលធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយនាងតែងតែមានរៀបចំខ្លួន ក្នុងស្ទាយ៍ដ៏ទាន់សម័យ ព្រមទាំងមានភាពលេចធ្លោយ៉ាងខ្លាំង ដើម្បីឲ្យហ្វេនៗទាំងនោះ បានទស្សនាកម្សាន្តអារម្មណ៍ ផងដែរ។យ៉ាងណាមិញ ដោយសារតែមានការគាំទ្រពីហ្វេនៗជាច្រើនបែបនេះហើយ ទើបកាលពីថ្មីៗនេះ តារាស្រី Aum ស្រាប់តែ បង្ហាញកម្រងរូបភាពមួយចំនួន តាមរយៈ Instagram Story ដែលបង្ហាញពីរូបភាពរបស់ខ្លួនកាលពីនៅកុមារវិញម្ដង ។ នៅក្នុងនោះដែរ នាងក៏បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាងជាច្រើន កាលពីនៅកុមារ ជាមួយនឹងមុខមាត់គួរឲ្យស្រលាញ់  ដែលអាចនិយាយបានថា វាគឺជារូបភាពដ៏កម្រ ដែលធ្វើឲ្យហ្វេនៗជាច្រើន ដែលបានឃើញហើយ ពិតជាមានភាពភ្ញាក់ផ្អើលគ្រប់ៗគ្នា តែម្ដង។ សូមទស្សនារូបភាពខាងក្រោម៖
Aum
Aum
Aum
Aum
រូបភាព Aum កាលពីកុមារ
រូបភាព Aum កាលពីកុមារ
រូបភាព Aum កាលពីកុមារ
រូបភាព Aum កាលពីកុមារ
រូបភាព Aum កាលពីកុមារ